សំរងមានដើមកំណើតនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមាននៅប្រទេសមួយចំនួនដូចជាកម្ពុជា, ថៃ , ម៉ាឡេស៊ី ឥណ្ឌូនេស៊ី, វៀតណាម , ឡាវ និង ឥណ្ឌា។ វាគឺពេញនិយមបំផុតនៅប្រទេសចិន ដោយសារតែវាត្រូវបានគេយកទៅប្រើប្រាស់ធ្វើជាថ្នាំបុរាណចិន។ សំរងត្រូវបានគេស្គាល់ផងដែរថាជា Pang Da Hai ដែលគេប្រើនៅប្រទេសចិន។
អត្ថប្រយោជន៍សុខភាពរបស់វានៅក្នុងថ្នាំបុរាណចិនបានអះ Ben Cao Mu Shi Yi (Supplements to Compendium of Materia Medica)។
នេះបើយោងតាមសៀវភៅថ្នាំចិន, សំរងមានលក្ខណៈសម្បត្តិព្យាបាល ២ យ៉ាងសំខាន់ៗដែលត្រូវបានគេចាត់ទុកថា មានផលប្រយោជន៍ដល់សុខភាពក្នុងនោះមាន៖
– បញ្ជុះកំដៅ និង ជំងឺទាក់ទងនឹងសួត «qi »
– វាអាចជួយសំរួលពោះវៀន ជាពិសេសជំងឺទល់លាមក។
– ផ្នែកទី ១៖
សំរងត្រូវបានគេប្រើដើម្បីបញ្ជុះកំដៅ និង ជំងឺទាក់ទងនឹងសួត។ លើសពីនេះទៀតវាក៏អាចប្រើក្នុងការព្យាបាលអាការៈឈឺបំពងក សំរកក៏មានអត្ថប្រយោជន៍សំរាប់អ្នកដែលក្អក (ទាំងក្អកស្ងួត និង ក្អកមានស្លេស), ជំងឺផ្តាសាយ , រមាស់ឈឺបំពងក, ស្អកក , ឈឺបំពងកកំរិតខ្លាំងរឺស្រាល និង ស្ងួតបំពងកបានទៀតផង។
– ផ្នែកទី ២
សំរងត្រូវបានគេប្រើប្រាស់ដើម្បីព្យាបាលជំងឺទល់លាមក ដោយការឡើងកំដៅខាងក្នុង ដោយសារតែវាមានលក្ខណៈសម្បត្តិព្យាបាល ក្នុងការផ្សើមពោះវៀនធំ ដែលអាចតំរែតំរង់ចលនាពោះវៀនធំ។
អត្ថប្រយោជន៍នៃសំរងក្នុង វេជ្ជសាស្ត្រ Ayurveda & Siddha
ដូចដែលយើងបានរៀបរាប់ខាងលើរួចហើយថាវាត្រូវបានគេប្រើប្រា ដូចគ្នានេះផងដែរ , នៅប្រទេសឥណ្ឌាក៏យកសំរងទៅប្រើប្រាស់ជាថ្នាំកែរោគផងដែរ ស្ថិតក្នុងការប្រើប្រាស់ជា Ayurveda & Siddha សំរងគឺពិតជាពូកែសក្តិសិទ្ធក្នុងការបញ្ជុះកំដៅក្នុងរា ហើយវាត្រូវបានគេណែនាំអោយញុំាក្នុងកំឡុងរដូវក្តៅ។ អត្ថប្រយោជន៍របស់វាក្នុងការប្រើប្រាស់ក្នុង Ayurveda & Siddha មានដូចជា៖
– បញ្ជុះកំដៅ៖
គ្រុនក្តៅ
ក្អក
ផ្តាសាយធំ
ស្លេស
ភ្នាសរន្ធច្រមុះ
ហឺត
រលាកសួត
ឈឺបំពងក
សាច់ដុះក្នុងបំពងក
រោគរលាកដើមក
ការឆ្លងមេរោគក្នុងបំពងក
ភ្នែកឡើងក្រហមងាំងដោយសារតែក្តៅក្នុងខ្លាំងពេក
ឡើងបូសដោយសារតែក្តៅក្នុងខ្លាំងពេក
ឡើងកន្ទួលដោយសារក្តៅក្នុង
បត់ជើងមិនទៀងទាត់
វដ្តរដូវមិនទៀងទាត់ដោយសារតែក្តៅក្នុង
ឈឺក្បាលដោយសារតែក្តៅក្នុង
កំលាំងពលំ
ជំងឺគេងមិនលក់រុំារៃ រឺគេងមិនលក់ដោយសារតែក្តៅក្នុង
– លាងសំអាត និង បន្សាបជាតិពុល
វាត្រូវបានគេប្រើជាភ្នាក់ងារបន្សាបជាតិពុល, ប្រឆាំងនឹងការរលាក និង ប្រឆាំងអុកស៊ីតកម្ម៖
មុន
មុនខ្ទុះ
ខ្ទុះនៅលើស្បែក និង ការឡើងបូសទ្រនិចដោយសារតែមានជាតិពុលក្នុងរាងកា
ជំងឺស្បែកដូចជារមាស់ឈឺ , eczema និង psoriasis
សំអាតប្លោកនោម, តំរងនោមជាដើម ហើយការពារការឆ្លងមេរោគទៅលើផ្លូវទឹកម៉ូត្រ
បញ្ចេញការស្ទះទឹកនោម
បញ្ចេញជាតិពុលក្នុងរាងកាយ ដោយសារតែការបត់ជើងមិនទៀងទាត់
បន្ធូរអាការៈទល់លាមក
បន្ថយការចេញឈាមពេលបត់ជើង (ចេញឈាមតាមលាមកដោយសារតែក្តៅក្នុង)
ជំងឺហើមដោយសារមានទឹកដក់នៅកន្លែងណាមួយក្នុង
បន្ថយបញ្ហាទាក់ទងនឹងក្រពះ, ដំបៅក្រពះ
បន្ធូរអាការៈរលាកក្រពះ (លើសជាតិទឹកក្នុងសន្លាក់)
ដោយសារតែវាមានផ្ទុក chemotherapeutic ដ៏ត្រឹមត្រូវ, វាក៏អាចប្រើសំរាប់ព្យាបាល និង ទប់ស្កាត់ការកើតជំងឺមហារីផងដែរ។
ស្ថិតនៅក្នុងសម័យកាលទំនើបនេះ, សំរងបានក្លាយជាអាហារសំរាប់អ្នកដែលចង់តមអាហារ ដោយសារតែវាធ្វើអោយអ្នកមានអារម្មណ៍ឆ្អែតបានយូរ។ លើសពីនេះ, វាក៏មានជាតិកាឡូរីទាបបំផុត ហើយសំបូរទៅដោយជាតិសរសៃ។ នៅតំបន់ខ្លះនៃអាស៊ីអាគ្នេយ៍, សំរងក៏បានរួមបញ្ជូលទៅក្នុងផលិតផលថែរក្សាសម្រ(ភេសជ្ជៈសំរាប់ផឹកដើម្បីថែរក្សាសម្រស់, ភេសជ្ជៈប្រឆាំងនឹងភាពចាស់ជរា, ថ្នាំគ្រាប់ប្រឆាំងអុកស៊ីកម្ម) ហើយនៅក្នុងផលិតផលថែរក្សាស្បែកមានដូចជា សាប៊ូ, facial cleanser , ម៉ាសបិទមុខ , scrub ដុសខ្លួន និង ឡេលាបខ្លួនទៀតផង។
ដូចដែលយើងបានដឹងរួចហើយថាសំរងមានអត្ថប្រយោជន៍ ឥឡូវនេះ សូមក្រលែកទៅមើលលក្ខណៈសរីរាង្គរបស់សំរងវិញម្ត សំរងសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម៖ ជាពិសេស flavanoid , quercetin និង anti-mutagenic: ជាពិសេស phenolic , gallic acid។ ក្រៅពីនេះ , វាក៏សំបូរទៅដោយជាតិសរសៃរលាយ, កាល់ស្យូម, ជាតិដែក, វីតាមីន B 1 និង វីតាមីន B 2 និង ជាតិអ៊ីយ៉ូតផងដែរ។ Bassorin ដែលមានផ្ទុកក្នុងសំរងក៏អាចកាត់បន្ថយការរលាក mucosal និងបន្ថយការឈឺចាប់នៃជំងឺកន្ត្រាក់ដៃជើង រឺមុខផងដែរ។ ជាតិទឹកដែលបានពីការចំរាញ់សំរងដែលដើរតួរជា mild laxative ជួយជំរុញដល់ចលនាពោះវៀនធំ។ អ្នកដែលទល់លាមកគឺតែញុំាទាំងសាច់ និងសំបករបស់វា។
វិធីញុំាសំរង
១ . លាងសំរងអោយបានស្អាតល្អ ហើយត្រាំវាក្នុងទឹករយៈពេល ១៥ ទៅ ៣០នាទី។
២ . បកសំបកវាចេញប្រសិនបើអ្នកចង់ញុំាវាដើម្បីព្យាបាលក្ ឈឺបំពងក រឺការឆ្លងមេរោគក្នុងបំពងកជាដើម។ អ្នកក៏អាចញុំាវាទាំងសំបកក៏បានដែរ។
៣ . សំរាប់កូនក្មេង, អ្នកអាចចិតវាអោយតូចៗ ងាយស្រួលក្នុងការញុំា។
៤. ដាក់វាចូលទៅក្នុងភេសជ្ជៈផ្សេងៗដែលអ្នកចូលចិត្តដូ ទឹកដូង, ទឹកក្រូចឆ្មារ, ទឹកក្រូចពោធិ៍សាត់ , ទឹកផ្លែប៉ោម , តែបៃតង, តែក្រូចឆ្មារ , តែផ្កាម្លិះ, ទឹកគ្រាប់ជី រឺទឹកផ្សេងៗជាច្រើនទៀត ហើយអ្នកអាចដាក់ទឹកឃ្មុំចូលដើម្បីបន្ថែមរសជាតិ។
៥. ប្រជាជនចិនយកគ្រាប់សំរងដាក់ចូលទៅក្នុងស៊ុប និង ភេសជ្ជៈបញ្ជុះកំដៅផ្សេងៗដូចជា « tong sui » និង « leng chee kang »
បន្ថែម៖ អ្នកអាចត្រាំក្នុងទឹកក្តៅឧណ្ហៗបាន តែជៀសវាងការស្ងោរវា ព្រោះវាធ្វើអោយលក្ខណៈសម្បត្តិនៃការព្យាបាលកាត់បន្ថ វិធីដ៏ល្អត្រាំវាក្នុងទឹកក្តៅឧណ្ហៗ ២០នាទី៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.