ក្បាច់រួមភេទដែលអ្នកចូលចិត្ត អាចឆ្លុះបញ្ចាំងពីអត្តចរិតរបស់អ្នកប្រតិបត្តិវា
សិចគឺជាសកម្មភាពដ៏ក្ដៅគគុកចំពោះចំណង់តណ្ហារបស់មនុស្ស ដែលអាចថ្លាថ្លែងពីបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ។
តើអ្នកចូលចិត្តក្បាច់ប្រភេទណា ហើយតើវាមានន័យដូចម្ដេចចំពោះអ្នក?
ក្បាច់ខូវប៊យ
អ្នកជាមនុស្សប្រភេទដែលចូលចិត្តគ្រប់គ្រង។ អ្នកមិនខ្លាចប្រឡាក់ប្រឡូកឡើយ ឲ្យតែការងារបានសម្រេច។ អ្នកតែងតែទទួលបាននូវអ្វីដែលអ្នកចង់។ អ្នកជាមនុស្សមានជំនឿចិត្ត និងគួជាទីរាប់អានរបស់អ្នកផងទាំងពួង។ អ្នកមិនខ្លាចនឹងការចេញមុខទទួលខុសត្រូវ។ អ្នកដឹងថា បើអ្នកកាន់កិច្ចការអ្វីមួយ វានឹងមានការរីកចម្រើន។
ក្បាច់ឆ្កែ
អ្នកពេញចិត្តឲ្យដៃគូមានអារម្មណ៍រំជើបរំជួល និងគិតថា គាត់ជាអ្នកគ្រប់គ្រងលើរូបអ្នក។ ក្នុងបន្ទប់ដំណេក មិនខុសពីការរស់នៅក្នុងសង្គមឡើយ អ្នកប្រាកដជារីករាយក្នុងនាមជាអ្នកមានឥទ្ធិពល។ អ្នកចូលចិត្ដឲ្យអ្នកដទៃបម្រើតាមចំណង់របស់អ្នក ខណៈរូបអ្នកព្យាយាមគ្រប់គ្រងស្ថានការណ៍។ អ្នកចង់ឲ្យមនុស្សគ្រប់រូបរីករាយ ដរាបណាអ្នកឈានដល់ឋានសួគ៌មុនសិន។
ក្បាច់ចំណិតត្រសក់
អ្នកចូលចិត្តគិតងាយឲ្យស្រណុកស្រួល។ អ្នកចូលចិត្ដភាពស្និទ្ធស្នាល ថ្នាក់ថ្នម និងទន់ភ្លន់។ អ្នកជាមនុស្សប្រភេទសុភាពរាបសា មិនគំរោះគំរើយ។ នៅពេលជួបរឿងរ៉ាវផ្ទាល់ខ្លួន អ្នកព្យាយាមដោះស្រាយដោយងាយៗ និងមិនអន្ទះសា។ អ្នកចូលចិត្ដអ្វីដែលខ្លួនចង់ធ្វើ និងបណ្ដោយទៅតាមស្ថានការណ៍ជាក់ស្ដែង។
ក្បាច់ 69
អ្នកជាមនុស្សប្រភេទម្ដងទៅមុខ ម្ដងទៅក្រោយ។ អ្នកម៉ឺងម៉ាត់ ព្រមទាំងមានអំណួតមិនចុះញ៉ម និងមានជំនឿចិត្ដលើខ្លួនឯង។ អ្នកពេញចិត្ដនឹងការបំពេញភាពរីករាយពីអ្នកដទៃ ហើយអ្នកដទៃក៏នឹងធ្វើឲ្យអ្នកពេញចិត្ដពេញថ្លើមវិញដែរ។
អ្នកក៏ជាមនុស្សចង់ឃើញនូវអ្វីៗដែលថ្មីប្លែកជានិច្ច។ អ្នកជាបុគ្គលរួសរាយ និងក្លៀវក្លាហ៊ានប្រឈមនឹងបញ្ហាចំពោះមុខ។ អ្នកតែងតែគិតបានជ្រៅជ្រះ និងសម្លឹងវែងឆ្ងាយ។
ក្បាច់កន្រ្ដៃ
អ្នកពិតជាមនុស្សក្លាហាន និងមិនខ្លាចក្នុងការឈរតតាំងឡើយ។ បើមានការប្រកួតដណ្ដើមរង្វាន់ អ្នកជាបេក្ខជនដំបូងក្នុងកម្មវិធី។ អ្នកចូលចិត្ដនូវការច្នៃប្រឌិតបង្កើតថ្មី និងជាដៃគូអភិវឌ្ឍដ៏ប៉ិនប្រសប់។
ក្បាច់ខូវប៊យបញ្ច្រាសជើង
អ្នកជាមនុស្សដែលពេញចិត្ដនឹងទស្សនីយភាពខាងក្រោយរបស់ដៃគូ។ អ្នកក៏មានការប៉ិនប្រសប់ និងចេះបត់បែន ដែលធ្វើឲ្យដៃគូពេញចិត្ដពេញថ្លើមយ៉ាងខ្លាំង។ អ្នកមានជំនឿចិត្ដខ្លាំង។ អ្នកជាមនុស្សស្គាល់ពីខ្លួនឯងច្បាស់ ហើយគ្មានអ្វីជាឧបសគ្គសម្រាប់អ្នកឡើយ។
ក្បាច់ទ្រោបពីលើ
អ្នកជាមនុស្សសាមញ្ញ ស្មោះត្រង់ និងមានគេចូលចិត្តអ្នកច្រើន។ អ្នកមិនខ្លាចនឹងការជម្នះរាល់ឧបសគ្គ និងភាពផ្អែមល្ហែមឡើយ។ ជាក់ស្ដែង នោះហើយជាអ្វីដែលអ្នកត្រូវការ។ អ្នកដឹងពីចំណង់របស់ខ្លួន និងព្យាយាមធ្វើវាឲ្យបានសម្រេចដោយប្រើវិធីត្រជាក់។
ក្បាច់នារីប្រហារពីក្រោយ
អ្នកចូលចិត្ដសាកល្បងអ្វីដែលថ្មី និងអារម្មណ៍រំជើបរំជួលហោះហើរ។ អ្នកព្យាយាមចាប់យកបទពិសោធថ្មីៗ និងជាទីប្រឹក្សាដែលមិត្តភក្ដិចូលចិត្តមកសុំការណែនាំ។ ចំពោះក្បាច់ភាគីនារីប្រើឧបករណ៍សិប្បនិម្មិតប្រហារភាគីបុរសពីក្រោយនេះ អ្នកចូលចិត្ដគ្រប់គ្រងស្ថានការណ៍ទាំងអស់។
ក្បាច់រុញឡាន
អ្នកជាមនុស្សត្រូវការភាពរឹងមាំ និងថាមពល។ វាធ្វើឲ្យអ្នករីករាយក្នុងការចាប់យកឱកាសជាអ្នកដឹកនាំ។ វាមិនមែនមានន័យថា អ្នកជាមនុស្សមិនគួរឲ្យចូលចិត្តទេ អ្នកគ្រាន់តែមានថាមពលពិសេស និងមានជំនឿចិត្ដខ្ពស់។ អ្នកជាដៃគូស្នេហ៍ដ៏គួរឲ្យក្នាញ់ ពីព្រោះអ្នកចេះយកអាសា។ ក្នុងវចនានុក្រមរបស់អ្នកគ្មានពាក្យ «ខ្ជិលច្រអូស» ឡើយ៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.