បន្ទាប់ពីបញ្ចេញទេពកោសល្យ និង ភាពក្លាហានអស់ពីថ្វីដៃរបស់បេក្ខជនទាំងបួនរូបកាលពីយប់មិញបានធ្វើឱ្យមហាជន ដែលគាំទ្រកម្មវិធីលំដាប់ពិភពលោកមួយនេះកាន់តែភ្ញាក់ផ្អើលនឹងសមត្ថភាពរបស់បេក្ខជនក្នុងដួងចិត្តរបស់ពួកគេ ព្រោះពួកគេសុទ្ធតែធ្វើបានល្អស្ទើរតែដូចអ្នកចម្រៀងអាជីពទៅហើយ ។
ទោះជាយ៉ាងណា ស្រីតូចមាឌល្អិតអាយុទើបតែ ១៧ ឆ្នាំ សុវត្ថិឌី ធារីកា ត្រូវបានចាកចេញពីកម្មវិធីហើយដោយសារសំឡេងបោះឆ្នោតគាំទ្រទាំងពីរដំណាក់កាលរបស់នាងបានតិចជាងគេ ដែលធ្វើឱ្យមហាជនគាំទ្រស្រីតូចម្នាក់នេះ និង គណៈកម្មការមានការសោកស្តាយយ៉ាងខ្លាំងពីសមត្ថភាព និង ទេពកោសល្យសម្តែងរបស់នាង រហូតកំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ក្តុកក្តួលអួលដើម-ក ហូរទឹកភ្នែក និយាយស្ទើរតែមិនចេញថា ការបាត់បង់បេក្ខនារីដែលមានសមត្ថភាពរូបនេះធ្វើឱ្យបះពាល់អារម្មណ៍របស់នាងយ៉ាងខ្លាំង និង មិននឹកស្មានដល់ ។ មិនថាតែ ឱក សុគន្ធកញ្ញា ទេ សូម្បីលោក ណុប បាយ៉ារិទ្ធ និង បេក្ខជនមិត្តភក្តិ ក៏មានអារម្មណ៍អួលណែន សោកស្តាយ និង ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនមិនស្ទើរដែរ ។ ក្នុងឱកាសនោះ សុវត្ថិឌី ធារីកា ក៏បានបង្ហាញពីអារម្មណ៍ និង ឆន្ទៈរបស់នាងដែរថា នាងនឹងមិនបោះបង់ក្តីស្រមៃរបស់នាងឡើយបើទោះបីនាងមិនបានបន្តទៅវគ្គផ្តាច់ព្រ័ត្រ និង មានឱកាសបានទទួលពានយ៉ាងណាក្តី តែនាងនឹងតស៊ូដើរលើវិថីនេះដើម្បីសម្រេចបំណងប្រាថ្នារបស់នាង ហើយនាងក៏បានថ្លែងអំណរគុណចំពោះគណៈកម្មការដែលតែងផ្តល់ជាមតិយោបល់ និង ទស្សនិកជនដែលបានគាំទ្រនាងរហូតមកផងដែរ ។
គួររំឭកថា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយប់មិញនេះ បេក្ខនារី សុវត្ថិឌី ធារីកា ត្រូវបានចាកចេញដោយសារសំឡេងឆ្នោតគាំទ្រតិចជាងគេ ស្របពេលដែលបេក្ខជនបីនាក់ទៀតមាន នី រតនា ម៉ៅ ហាជី និង សៅ ឧត្តម បានឡើងដល់វគ្គផ្តាច់ព្រ័ត្រដែលប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយថ្ងៃទី ០១ ខែវិឆ្ឆិកានេះ ៕