ព្រហ្មចារី ព្រហ្មចារា និងការរួមភេទ
១. អ្វីទៅជាស្រទាប់ព្រហ្មចារី ?
ស្រទាប់ព្រហ្មចារីយ គឺសម្រាប់សម្គាល់ពីភាពនៅបរិសុទ្ធ និងមិនដែលបានរួមភេទរបស់ស្រ្តី ។
ការពិត៖ មានស្រ្តីមួយចំនួន ពួកគាត់គ្មានសន្ទះព្រហ្មចារីយឡើយ និងស្រ្តីមួយចំនួនទៀតស្រទាប់ព្រហ្មចារីយបានដាច់ដោយសារតែកត្តាផ្សេងៗ តែមិនមែនដោយសារការរួមភេទទេ។ ស្រ្តីដែលមានស្ទះព្រហ្មចារីយនៅល្អពិតជាបញ្ជាក់ថាស្រ្តីនោះមិនធ្លាប់រួមភេទ។
២. តើបុរសពិតជាគ្មានព្រហ្មចារាសម្រាប់ប្រពន្ធ មែន ឬទេ?
ការយល់បែបនេះ ពិតជាមិនត្រឹមត្រូវទេ ។ បុរសទាំងអស់មិនមែនសុទ្ធតែមានបទពិសោធន៍ក្នុងការរួមភេទមុនរៀបអាពាហ៍ពិពាហ៍នោះទេ ។ តាមរយៈការស្រាវជ្រាវមួយបានបង្ហាញថាមានបុរសអត្រាប្រមាណជា ២២.២៦% ដែលមិនធ្លាប់រួមភេទមុនអាពាហ៍ពិពាហ៍។
៣. តើប្រដាប់ភេទបុរសពិតជាមានការពាក់ព័ន្ធយ៉ាងខ្លាំងទៅនឹងការសប្បាយនៅពេលរួមភេទ មែនឬទេ ?
ការយល់ដូច្នេះពិតជាមិនត្រឹមត្រូវនោះទេ ។ ទោះបីលិង្គរបស់បុរសមានទំហំធំ ឬតូច វែង ឬខ្លី មិនមែនជាឧបសគ្គនៃការសប្បាយនៅពេលរួមភេទនោះទេ ។ អ្វីដែលជាឧបសគ្គនោះគឺ ការមិនយល់ដឹងពីការរួមភេទដែលធ្វើឲ្យមានសេចក្តីសុខ និងសប្បាយរីករាយទាំងសងខាង។
៤. តើការរួមភេទ គឺតម្រូវឲ្យមានការស៊កបញ្ជូលលិង្គ ទៅក្នុងយោនីស្រ្តី មែនឬទេ?
ការយល់បែបនេះមិនត្រឹមត្រូវទេ ។ ស្បែករបស់អ្នកគឺជាសរីរាង្គភេទដ៍ធំធេងមួយ ចំណែកឯអារម្មណ៍របស់អ្នកគឺមានសក្តានុពលបំផុតក្នុងការួមភេទ ។ ដៃ មាត់ នឹងការស្រមើស្រមៃក៏ជាចំណែកនៃការរួមភេទដ៏មានសកត្តានុពលមួយដែរ។ មិនចាំបាច់តម្រូវឲ្យមានការស៊កបញ្ជូលលិង្គទៅក្នុងយោនីរបស់ស្រ្តី

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.