ការពិតដ៏គួរឲ្យភ្ញាក់ផ្អើល ៥យ៉ាងបានមកពីការរួមភេទ
អ្នកវិទ្យាសាស្ត្រជាច្រើន នៅជុំវិញ ពិភពលោកបានធ្វើការងាររួមគ្នាមួយ ដើម្បី បង្ហាញ ពីការ ពិត ៥យ៉ាងនៃការរួមភេទដែល នឹងធ្វើឲ្យ អ្នក មាន ភាពភ្ញាក់ផ្អើល។
១ . មនុស្សមួយចំនួន មានចំណង់តណ្ហាផ្លូវភេទច្រើន
ទោះបីជាយ៉ាងណាក៏ដោយ យើងមិន សំដៅលើមនុស្សដែលសប្បាយ នឹងធ្វើឲ្យអ្នក ដទៃឈឺចាប់ ឬអ្នករួមភេទតាមសាធារណៈឡើយ ប៉ុន្តែយោងតាមការសិក្សាស្រាវជ្រាវ ដោយសាកលវិទ្យាល័យ កាលីហ្វូញ៉ា នៅ Los Angeles បាន ឲ្យដឹងថា សរសៃប្រសាទខួរក្បាលរបស់មនុស្សអាចបណ្តាលឲ្យមានអារម្មណ៏ ចំណង់ផ្លូវភេទជាមួយ នឹងគូស្នេហ៏។
អ្នកស្រាវជ្រាវ បានសន្និដ្ឋានថា មនុស្សដែលមើលរូបភាពសិចស៊ី នោះ ខួរក្បាលនឹង មានអារម្មណ៏ រួចស្វែងរកឧបករណ៏ផ្តល់ក្តីសុខ ដល់ខ្លួនឯង។
២ . កាត់បន្ថយ ជាតិកូឡេស្តេរ៉ុល ជួយបង្កើនថាមពលផ្លូវភេទ
ដោយសារកម្រិតជាតិកូឡេស្តេរ៉ុល របស់អ្នកខ្ពស់ ទើបធ្វើឲ្យ អ្នកខិតខំប្រឹងប្រែង រឿងលើគ្រែខ្លាំង។ កម្រិតជាតិកូឡេស្តេរ៉ុលនេះអាចធ្វើឲ្យអ្នកអសមត្ថភាពផ្លូវភេទ។ ហើយយោងតាម ការសិក្សាស្រាវជ្រាវ របស់អ្នកវិទ្យាសាស្ត្រលោក Robert Wood Johnson នៅ សាកលវិទ្យាល័យ Rutgers បាន និយាយថា អ្នកដែលប្រើប្រាស់ថ្នាំ ដើម្បី កាត់បន្ថយ កម្រិត ជាតិកូឡេស្តេរ៉ុល អាចមានក្តីសុខ នឹងការ រួមភេទយ៉ាងប្រសើរ។
៣ . ប្រសិនបើអ្នកមិនឱប ថ្នាក់ថ្នម ក្រោយពេលរួមភេទរួច ទេ នោះអ្នក មិនអាច ធ្វើឲ្យគូស្នេហ៏មានក្តីសុខ ឡើយ
មនុស្សស្រី ចង់បានការ ឱបថើប ថ្នាក់ថ្នម ហេតុនេះបុរសគួរឱបថ្នាក់ថ្នមគូស្នេហ៏របស់អ្នក រៀងរាល់ពេលរួមភេទ រួច។ យោងតាមការសិក្សារបស់សាកលវិទ្យាល័យ Toronto បានបង្ហាញថា ការឱបថើបថ្នាក់ថ្នម បន្ទាប់ពីរួមភេទរួចពិតជាសំខាន់ ខ្លាំងណាស់ ព្រោះវា នឹងធ្វើឲ្យដៃ គូរួមភេទមានក្តីសុខ បន្ថែមទៀត។
៤. ចំណង់ផ្លូវភេទ
ការរួមភេទ ជាសកម្មភាពច្របូកច្របល់មួយ នេះដោយសារតែអ្នកគ្មាន អារម្មណ៏ តើ ត្រូវទេ ? ជាការពិតណាស់ សម្រើបតណ្ហា នឹងជួយ គ្រប់គ្រងប្រតិកម្ម របស់ រាងកាយ បញ្ជាក់ថា អ្នក នឹងមានអារម្មណ៏ ថា សកម្មភាព រួមភេទនឹងមិនច្របូកច្របល់ច្រើនឡើង ទៀត ឲ្យតែអ្នកមានក្តីសុខ ការរួមភេទ។
៥. ជាការ ពិតណាស់ ការរួមភេទ មិនអាច ជួយដល់ ចំហេះកាឡូរីឡើយ
យោងតាមការសិក្សារបស់អ្នកស្រាវជ្រាវពីសាកលវិទ្យាល័យ Quebec បាន ឲ្យដឹងថា ភាពមមាញឹកនឹង ការងារ ១ម៉ោងអាចជួយ ដល់ចំហេះកាឡូរី ស្មើនឹងការរត់ហាត់ប្រាណរ យៈ ពេល ១ម៉ោង។
យោងតាមការស្រាវជ្រាវបានឲ្យដឹង ថា បុរសៗ អាចចំហេះជាតិកាឡូរីបាន ៤ .២ ក្នុងរយៈពេល ១នាទី ស្របពេលដែលស្ត្រីអាចចំហេះជាតិកាឡូរីបានប្រហែល ជា ៣ . ១ ក្នុងរយៈពេល ១នាទី ក្នុង ពេលកំពុង រួមភេទ។ ជាទូទៅ បុរស អាចចំហេះ ជាតិកាឡូរីបាន ១០១ ហើយមនុស្សស្រីបាន ៦៩កាឡូរី រាល់ពេលរួមភេទ ម្តងៗ៕
0 មតិយោបល់របស់ប្រិយមិត