Monday, September 21, 2015

ចង់​ញ៉ាំ​យ៉ាង​ម៉េច​មិន​ឱ្យ​ឡើង​ទម្ងន់​ទេ​? អត្ថបទ​នេះ​

ចង់​ញ៉ាំ​យ៉ាង​ម៉េច​មិន​ឱ្យ​ឡើង​ទម្ងន់​ទេ​? អត្ថបទ​នេះ​អាច​ជួយ​បាន​!!!
មែន​ហើយ អ្នក​អាច​ញ៉ាំ​កាន់តែច្រើន តែ​នៅ​តែ​អាច​ស្រក​ទម្ងន់​បាន ហើយ​មិន​អាច​ថា​ឃ្លាន​អាហារ​ទៀត​ទេ​នៅ​ពេល​អ្នក​កំពុង​តែ​ព្យាយាម​សម្រក​ ទម្ងន់​។ ពេលនេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​របៀប​ដែល​ជួយ​ឱ្យ​អ្នក​អាច​ញ៉ាំ​កាន់តែច្រើន តែ​នៅ​អាច​សម្រក​ទម្ងន់​បាន​ទៀត​។
កុំ​តម​អាហារ​ពេលព្រឹក​
ចូរ​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ជានិច្ច​ជាមួយ​អាហារ​ពេលព្រឹក​ផ្តល់​ សុខភាព និង​មាន​តុល្យភាព​ដូចជា អាហារ​សម្បូរ​ប្រូតេអ៊ីន​ដូចជា គ្រាប់​ធញ្ញជាតិ បន្លែ និង​ផ្លែឈើ​ជាដើម​។ អាហារ​ពេលព្រឹក​ដែល​សម្បូរ​ប្រូតេអ៊ីន​ខ្ពស់​នឹង​ជួយ​គ្រប់គ្រង​ការ​ឃ្លាន​ អាហារ​ពេញ​មួយ​ថ្ងៃ​បាន​។
អាហារ​ពេលព្រឹក​គឺជា​គន្លឹះ​ដ៏​សំខាន់​មួយ​សម្រាប់​ជំរុញ​ដល់​ការរំលាយ​ អាហារ និង​ការ​សម្រក​ទម្ងន់​ប្រកបដោយ​ជោគជ័យ​។ ទោះបីជា​ពេល​អ្នក​កំពុងតែប្រ​ញ៉ាប់​ក៏ដោយ ក៏​គួរតែ​ជ្រើសរើស​អាហារ​ពេលព្រឹក​ដែល​លឿន និង​មាន​រសជាតិ​ដែរ​។
ញ៉ាំ​អាហារ​ផ្តល់​សុខភាព​
រឿង​ដ៏​សំខាន់​ដែល​ត្រូវ​ចងចាំ​នោះ​គឺ​ត្រូវ​ញ៉ាំ​អាហារ​ផ្តល់​ សុខភាព​។ វា​អាច​នឹង​មាន​ការផ្លាស់ប្តូ​រ​មែន ប៉ុន្តែ​នៅ​ពេល​អ្នក​ញ៉ាំ​អាហារ​ធម្មតាៗ និង​អាហារ​មាន​សុខភាព​ល្អ ការ​ឃ្លាន​របស់​អ្នក​ក៏​នឹង​ប្រែប្រួល​ទៅ​តាម​គ្នា​ដែរ​។
បន្ទាប់មក អ្នក​នឹង​បង្កើត​ជា​ទម្លាប់​ញ៉ាំ​អាហារ​បែប​ថ្មី​ជាមិនខាន​។ ចូរ​ចាប់ផ្តើម​ការ​ញ៉ាំ​អាហារ​តិចៗ​តាមរយៈ​ការប្រើប្រាស់​ប្រេង​អូ​លីវ​ពេល​ ចំអិន​អាហារ ប្រើ​ខ្ទឹមស អំបិល និង​ម្រេច​ជំនួស​ទឹក​ជ្រលួក និង​ការប្រើប្រាស់​ផ្លែ​បឺ​ជំនួស​ការធ្វើ​សាឡាត​។
ការ​ញ៉ាំ​អាហារ​សម្រន់​
ចូរ​ធ្វើយ៉ាងណា​ឈ្លាត​ពេល​ញ៉ាំ​អាហារ​សម្រន់​ដែល​ផ្តល់​សុខភាព និង​ចៀសវាង​ការ​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​វិញ​។ អាហារសម្រន់​ផ្តល់​សុខភាព និង​មាន​កាឡូរី​ខ្ពស់​មាន​ដូចជា ផ្លែឈើ​គ្រាម និង​គ្រាប់​ធញ្ញជាតិ ហើយ​ក៏​គួរតែ​ញ៉ាំ​ក្នុង​ចំនួន​តិច​បាន​ហើយ​។
កុំ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​ច្រើនពេក​
ចូរ​ចៀសវាង​ការបន្ថែម​អាហារ​ផ្តល់​សុខភាព​ទៅ​ក្នុង​របប​អាហារ​ ញ៉ាំ​រាល់ថ្ងៃ ព្រោះ​វា​អាច​ធ្វើឱ្យ​អ្នក​ញ៉ាំ​ច្រើន​ជ្រុល​បាន​។ ចូរ​ជ្រើសរើស​អាហារ​ផ្តល់​សុខភាព​ជំនួស​ការ​ញ៉ាំ​អាហារ​សម្រន់​ដែល​អ្នក​ ធ្លាប់តែ​ចូលចិត្ត​វិញ​ទៅ​។ ឧទាហរណ៍​ដ៏​ល្អ​នោះ​គឺ ការ​ញ៉ាំ​ដំឡូង​ដុត​ជំនួស​ការ​ញ៉ាំ​ដំឡូង​ចៀន​។ ញ៉ាំ​របស់​ផ្អែម​ខ្លះ
ចូរ​បន្ថែម​អាហារ​មាន​រសជាតិ​ផ្អែម​ទៅ​ក្នុង​របប​អាហារ​ដើម្បី​ ជំនួស​ការ​ញ៉ាំ​បង្អែម​ដែល​ផ្អែម​ពេក​បាន​។ ចូរ​បន្ថែម​ផ្លែ​សារី ឬ​ផ្លែ​ប៉ោម​ដើម្បី​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ថា​រីករាយ​កាន់តែខ្លាំង​នឹង​ ការ​ញ៉ាំ​អាហារ​៕