Thursday, September 24, 2015

អស់បញ្ហារឿង សក់ជ្រុះជាមួយ រូមន្តធម្មជាតិទាំង 5

ជាទូទៅ សម្រាប់បុរស ដែលមានអាយុប្រហែលជា 30​ ឆ្នាំ អាចប្រឈម នឹងការជ្រុះសក់ខ្អស់។ អ្នកខ្លះជ្រុះបន្តិចបន្តួច ហើយក៏ដុះឡើងវិញនៅពេល ក្រោយមកទៀត តែសម្រាប់អ្នកខ្លះវិញ សក់ជ្រុះស្ទើរតែអស់ រហូតទាល់តែក្លាយជាទំ ពែកក៏មានដែរ។ មូលហេតុ ដែលជំរុញឲ្យសក់ជ្រុះ មានដូចជា ស្ត្រេស​ ការទទួលទានអាហារមិនបានត្រឹមត្រូវ និងបញ្ហាអ័ម៉ូនជាដើម។ ក្នុងករណីដែលអ្នកជ្រុះសក់ ខ្លាំងមិនអាចគ្រប់គ្រង់បាន អ្នកអាចសាល្បកប្រើប្រាស់ នូវវិធីព្យាបាលខាងក្រោមនេះបាន៖
– ចិញ្ច្រាំខ្ទឹមសរឲ្យម៉ត់ ហើយច្របាច់វាយកទឹក ហើយយកទឹកខ្ទឹមសនេះ មកលាបលើស្បែក ក្បាល 15 នាទី ហើយលាងសម្អាតវា ជាមួយនឹងទឹកធម្មតា។
– លាយខ្ទ៊ិះដូង ជាមួយនឹងទឹកបន្តិច ហើយយកវា​មកលាបលើកន្លែងដែ លមានសក់ជ្រុះ ទុកវា មួយ​យប់ ហើយលាងជម្រះវានៅពេលព្រឹក។
– លាយប្រេងមូតាក 250 មីលីលីត្រ ជាមួយនិងថ្នាំលាបសក់ពណ៌ត្នោត 60​ ក្រាម ហើយដាក់វាកម្តៅរហូតទាល់ តែមានអណ្តាតភ្លើង។ ទុកវាឲ្យត្រជាក់ ហើយយកវាមលាបលើស្បែកក្បាល ឲ្យបានទៀងទាត់។
– យកផ្ការំយោលចំនួន 2 មកកិនឲ្យម៉ត់ លាយជាមួយនឹងប្រេងដូង ឬ ប្រេងល្ងរ កូរឲ្យសព្វ ហើយយកល្បាយនេះ មកលាបលើស្បែកក្បាល 2 ម៉ោង ចាំលាងជម្រះវាជាមួយនឹងទឹក ធម្មតា។
– លាយស៊ុតពណ៌សមួយជាមួយនឹង ប្រេងអូលីវមួយស្លាបព្រាកាហ្វេ ហើយយកល្បាយនេះ​ មកលាប​ស្បែកក្បាល​ 20នាទី ហើយលាងជម្រះវាជាមួយ​ នឹងទឹកធម្មតាជាការស្រេច៕