Friday, September 25, 2015

បន្ថែម​ចេក នៅ​លើ​ផ្នែក​សម្ផស្ស​របស់​អ្នក

ចេក​ទុំ គឺ​ជា​របស់​តែ​មួយ​ដែល​ការ​ពេញ​និយម​បំផុត។ ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ មាន​គ្រប់​រដូវ​កាល។ វា​ក៏​ជា​ផ្លែ​ឈើ​ដែល​ជួយ​ដល់​សុខភាព ដែល​ត្រូវ​បាន​រួម​បញ្ចូល​ទាំង​វីតាមីន A, B, C និង E ជា​មួយ​នឹង​សារ​ធាតុ​រ៉ែ​ដូច​ជា : ប៉ូតាស្យូម, ស័ង្កសី, ដែក និង​ម៉ង់ហ្គាណែ។ បើ​អ្នក​បាន​បរិភោគ​វា ក្នុង​កំឡុង​ពេល​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក នោះ​នឹង​ជួយ​ដល់​សុខភាព​របស់​អ្នក។

១. យក​ផ្លែ​ចេក​ទុំ ទៅ​កិន​វា ហើយ​ចាប់​ផ្ដើម​យក​មក​បិទ​នៅ​លើ​ផ្ទៃ​មុខ​របស់​អ្នក និង​ក។ រក្សា​ទុក​វា​ពី ២០ ទៅ ២៥​នាទី។ បន្ទាប់​មក​លាង​វា​ជា​មួយ​នឹង​ទឹក​ក្ដៅ​ឧណ្ឌៗ។ វា​ជា​សារ​ធាតុ​សំណើម​ពី​ធម្មជាតិ សម្រាប់​ស្បែក​ស្ងួត។
២. បន្ថែម​ជាតិ​ស្ករ​ជា​មួយ​នឹង​ផ្លែ​ចេក​ទុំ ដោយ​លាប​វា​នៅ​លើមុខ​អ្នក ហើយ​ម៉ាស្សា​វា​ជា​រាង​រង្វង់។ បន្ទាប់​មក​ទៀត​លាង​វា​ចេញ​ពី​មុខ​របស់​អ្នក។ ចេក​ជា​អ្នក​ផ្ដល់​សំណើម​ដល់​ស្បែក និង​ស្ករ​ជួយ​ដល់​កោសិកា​ដែល​បាន​ស្លាប់ ឲ្យ​រស់​ឡើង​វិញ​បាន។
៣. និយាយ​ថា​លា​ហើយ ជា​មួយ​នឹង​ភ្នែក​ហើម។ យក​ចេក​មួយ មក​បិទ​នៅ​ជុំ​វិញ​ភ្នែក​ដែល​ហើម​របស់​អ្នក។ អង្គុយ​រង​ចាំ​ក្នុង​រយៈពេល​ពី ១០ ទៅ ១៥នាទី និង​លាង​វា​ជា​មួយ​នឹង​ទឹក​ត្រជាក់។ ពេល​នោះ​ការ​ហើម​នឹង​បាត់​ភ្លាម​តែ​ម្ដង។