Sunday, September 20, 2015

ធីសាស្ត្រ ៥យ៉ាងដើម្បីបំបាត់​អាការៈ​ហើមពោះ និង​ធ្វើឲ្យ​ក្បាលពោះ​រាបស្មើ​វិញ

រហើមពោះ​ ធ្វើឲ្យ​អ្នកមាន​​អាការៈ​មិនសុខស្រួល​ក្នុងខ្លួន ហើយ​ធ្វើឲ្យពោះ​របស់​អ្នក​តឹង​ណែន​ដោយ​ខ្យល់ពេញមួយយប់ ឬមួយថ្ងៃ។ ត្បិតតែ​ការហើមពោះ​នេះមិនកើត​ឡើង​​​រហូតមែន តែ​យើង​​មិនដឹងថា​ពេលណា​ដែលវាកើត​ឡើងនោះ​ទេ ហើយ​ការ​មាន​អាការៈបែបនេះម្តងៗនឹងធ្វើឲ្យអ្នកមិន​សប្បាយចិត្ត។ ប៉ុន្តែ​ខាងក្រោម​នេះ​ គឺជាតិចនិច ៥យ៉ាង​ដើម្បី​បំបាត់​បញ្ហាហើម​ពោះ និង​ធ្វើឲ្យ​ក្បាលពោះ​រាបស្មើ​វិញ៖

១. អំបិល

អំបិលជា​សមាសធាតុ​ចាំបាច់​សម្រាប់​សុខភាព ប៉ុន្តែការ​ពិសាអំបិលច្រើនពេក​ធ្វើឲ្យ​កើតមាន​អសមតុល្យ​ទឹករំអិលក្នុងរាងកាយ។ នេះ​ជាលទ្ធផល​ធ្វើឲ្យ​ហើមពោះ។ ដូច្នេះ ប្រើ​អំបិល​បន្តិច ប្រសិនបើ​អ្នកចង់​បំបាត់អាការៈហើម ហើយ​ក្បាល​ពោះរាប​ស្មើវិញ។

២. ទឹក

ការពិសារទឹក​អាចជួយ​បញ្ចេញ​ជាតិសេលុយឡូស និង​ធ្វើឲ្យក្បាល​ពោះលែងហើម ហើយ​រាបស្មើវិញ​យ៉ាង​ឆាប់រហ័ស។

៣. ទំពារ​ស្ករកៅស៊ូ

ការទំពារស្ករកៅស៊ូ​នឹងធ្វើឲ្យ​ខ្យល់ចូល​ក្នុងពោះ​ច្រើន។ ខ្យល់ច្រើន​នឹងធ្វើឲ្យ​ហើមពោះ។ ដូច្នេះ ចៀសវាង​ការទំពារស្ករ​កៅស៊ូ ប្រសិនបើ​អ្នកឧស្សាហ៏​ហើមពោះ​ញឹកញាប់។

៤. ភេសជ្ជៈ​មានផ្ទុកជាតិកាបូន

ការពិសារភេសជ្ជៈ​មានជាតិកាបូន​ជាកត្តាចំបង​ធ្វើឲ្យហើមពោះ។ ត្រូវព្យាយាម​គេចចេញពីវា។

៥. អាហារ​មានជាតិស្ករ

អាហារមានជាតិស្ករ​អាចបង្កើតជាតិហ្គាស​ច្រើន ដែលបណ្តាល​ឲ្យហើមពោះ។ ដូច្នេះ គួរជៀសវាងការពិសា​អាហារផ្អែម ក៏ដូចជា​អាហារ​វេចខ្ចប់​ផងដែរ៕