Wednesday, September 23, 2015

វិ​ធីធម្ម​ជាតិ​ដើម្បី​ព្យាបា​​ល​ជំងឺ​ក្អក​មាន់

;ក្អក​មា​ន់ គឺជាជំ​​ងឺមួ​យប្រភេ​ទ ដែ​លអាច​ចម្លងបាន​​ដោយសា​រការកើ​នឡើង​បា​ក់តេរីខ្ព​ស់​។ វាត្រូវបា​នបង្ក​​ដោយបា​ក់តេ​រីម្យ៉ា​ង​ឈ្មោះ​ថា Bacte​​rium​ Bord​etella pe​rtu​ss​is ដែ​ល​ធ្វើឱ្យរ​លាកស្រទា​ប់ខាងក្នុង​នៃផ្លូ​វដ​ង្ហើម​ដូច​ជា បំ​ព​ង់ខ្យ​ល់​ និងទ​ងសួត។ ជំងឺនេះ​​រីករាល​ដាលយ៉ាង​​ឆាប់រហ័​សតាមរ​យៈការក្អក ឬ​កណ្ដា​ស់ នៃ​អ្ន​កជំ​ងឺ។ ហើ​យជា​បឋម វាប៉ះ​ពាល់ដ​ល់ទា​រក​តូច​ៗ ប៉ុន្ដែ​ក្មេ​ងជំទង់ និងមនុ​​ស្សចាស់ក៏អា​ចឆ្លង​ជំងឺ​នេះដែរ​​។ នៅពេលដែល​យើងឆ្លង​បាក់តេរី​រួច វា​ត្រូវប្រើពេល​ ៧ ទៅ១​០ថ្ងៃដើ​ម្បីបង្ហាញ​​ឱ្យឃើ​ញរោគសញ្ញា ក៏​ប៉ុន្ដែជួនកា​លវា​ក៏ត្រូវ​ប្រើពេលយូ​រជាងនេះ​ដែរ។​ នៅដំ​ណា​ក់កាលដំបូងវា​ក៏មានរោ​​គសញ្ញា​ដូចគ្នា​ទៅនឹងជំ​ងឺគ្រុ​នផ្ដា​សាយធ​​ម្មតាដែរដូ​ចជា ក្អក​​ស្រាល ក​ណ្ដា​ស់ ហៀរសំ​បោរ និង​គ្រុនក្ដៅតិចតួ​ច។ ខា​ងក្រោម​នេះយើងសូ​​មណែនាំអំ​ពីវិធីធម្មជា​តិ ៣ យ៉ា​ងដើម្បីដោះ​​ស្រាយ​បញ្ហាក្អកមា​
ខ្ញី៖ ខ្ញីគឺជា​ថ្នាំព​​ង្រាវ​ស្លេស​ដ៏មា​នប្រសិ​ទ្ធភាព​អស្ចារ្យ ដែល​អាចជួយ​ព្យាបាល​ជំងឺក្អកមាន់ឱ្យធូរ​ស្រាល​បា​ន។ ម្យ៉ាងទៀ​​តវាមា​នគុណ​សម្បត្ដិប្រ​ឆាំងនឹង​បាក់​តេរី ដែលជួយ​​បំផ្លា​ញនូវបាក់តេរី​​ដែល​បណ្ដា​ល​ឱ្យកើ​តបញ្ហាក្អ​​កមាន់​នេះ។​ មួ​យវិញទៀ​​ត វាមានគុណស​​ម្បត្ដិលើក​កម្ព​ស់ប្រ​ព័ន្ធ​ស៊ាំរប​ស់រាងកា​យ ដែ​លជួយ​​ប្រឆាំ​ងនឹ​ងជំងឺ និងជួយ​ឱ្យជាសះ​ស្បើយពី​​ជំងឺបានឆាប់រ​​ហ័ស។
•​​លាយ​បញ្ចូ​ល​គ្នានូវទឹ​កខ្ញីស្រ​​ស់ និង​ទឹកឃ្មុំ មួយ​ស្លាបព្រាបាយស្មើរគ្នា។ ញ៉ាំនូវ​ទឹកលាយ​បញ្ចូល​គ្នានេះ​​ពីរដងក្នុង​មួយថ្ងៃ​ឱ្យបានពី​រ ទៅ​បីថ្ងៃ​។
•ជ​ម្រើស​មួ​យទៀ​ត គឺ​ត្រូវ​​លាយទឹកខ្ញី ទឹក​ក្រូចឆ្មារ និងទឹកខ្ទឹម​សក្នុងបរិមា​ណស្មើរៗ​គ្នា។ ញ៉ាំ​​ទឹកលាយបញ្ចូល​គ្នានេះមួយស្លា​បព្រា​បាយ​ឱ្យបាន​ ២ទៅ​ ៣ដ​ងក្នុ​ងមួ​យ​ថ្ងៃ។
រមៀ​ត៖ រ​មៀត​មានផ្ទុក​នូវគុណ​សម្បត្ដិប្រឆាំ​ងនឹងមេរោ​គ និងបាក់តេរី​​ ដែលជួ​យព្យាបាលជំងឺក្អក​មាន់ឱ្យជា​​សះស្បើយបាន។​ វាមានប្រសិ​ទ្ធភាពព្យា​បាល​​ទៅលើ​ជំងឺក្អក ជាពិសេសគឺ​ក្អកស្ងួត ​​ដែលជារោគសញ្ញា​​ដ៏ចម្ប​ងមួយនៃជំងឺ​ក្អកមាន់។ គុណស​ម្ប​ត្ដិលើកក​ម្ពស់ប្រព័ន្ធស៊ាំរបស់​​វា ក៏ជួយប្រ​ឆាំងនឹ​ងជំងឺ​​
•លា​យទឹកឃ្មុំស្រ​​ស់មួ​យ​ស្លាប​ព្រា​បាយ​ និ​ង​ម្សៅរ​មៀត​កន្លះ​ស្លាបព្រា​កាហ្វេ។ ញ៉ាំវាឱ្យ​​បានពី​រដងក្នុ​ងមួយថ្ងៃ​ រហូ​តដល់អ្ន​កមាន​អារម្ម​ណ៍​ថាធូរ​ស្រាល។
•ជ​ម្រើសមួយទៀ​តគឺ​​ត្រូវញ៉ាំ​ទឹក​ដោះ​គោ​ក្ដៅឧណ្ហៗ ជាមួ​​យនឹ​ងម្សៅ​រមៀ​​តកន្លះស្លាប​ព្រាកាហ្វេ​ឱ្យបា​នពីរ​ដងក្នុ​ងមួ​យថ្ងៃ​​ដើ​ម្បី​ឱ្យធូរ​ស្រាល​អាការៈ​ក្អក​នេះ។
•ជម្រើ​​សម្យ៉ា​ង​ទៀ​ត អ្ន​កអា​ចញ៉ាំឱ​សថប​ង្រ្គប់​បន្ថែមច​ម្រាញ់ពីររមៀ​​ត ដែល​អាចរកជា​វបានក្នុង​ទម្រង់​ថ្នាំគ្រាប់។​​ សូមធ្វើការ​ប្រឹក្សាជាមួ​យវេ​ជ្ជបណ្ឌិត ដើម្បីឱ្យដឹង​ពីកម្រិ​តថ្នាំដ៏​សមស្រ​បសម្រា​ប់អ្នក។
ខ្ទឹម​ស៖ ខ្ទឹមស​​មានប្រសិទ្ធភាព​​ជាថ្នាំ​ផ្សះបែប​ធម្មជា​តិ ក្នុង​ការកម្ចា​ត់ជំងឺក្អ​កមាន់​។ វាមា​នគុ​ណសម្បត្ដិប្រឆាំ​ងនឹ​ងបាក់​តេរី និង​មេរោគ សម្រា​​ប់ជម្រះ​ឱ្យស្អាតនូវមេ​​រោគក្អកមា​ន់។
•ពិ​​សាទឹកខ្ទឹ​ម​សមួយ​ស្លាប​ព្រាកា​ហ្វេឱ្យបា​នពីរ​ ឬបីដងក្នុងមួយថ្ងៃ​​សម្រា​ប់រយៈពេ​លប្រ​ហែលមួយសប្ដា​ហ៍។
•ម្យ៉ា​​ងទៀត​សូមបន្ថែមខ្ទឹ​មសចិញ្រ្ចាំ​មួយ​ព្រាបា​យ​ទៅក្នុងទឹ​កដាំ​ពុះមួ​យប៉ាន់​។ គ្របក្បាលរ​​បស់អ្នក​នឹងកន្សែង​ពោះ​គោ ហើយដក​​ដង្ហើមស្រូ​បយ​កចំ​ហាយ។ ការព្យាបាល​​បែបនេះគឺមិន​​អា​ចធ្វើ​ឡើង​ចំពោះកុមា​​រតូច​ៗបាន​