Saturday, September 26, 2015

អាហារ ដែល​ជួយ​ដល់​ប្រដាប់​ភេទបុរស ឱ្យ​ឡើង​

អាហារ​ដែល​ធ្វើឱ្យ ប្រដាប់​ភេទ​មនុស្ស​ប្រុស ឡើង​រឹង​ជាង​មុន គឺ កាហ្វេ​។ កាហ្វេ មាន​សារធាតុ​ដែល​ជួយ ឱ្យ​ការ​កិន​រំលាយ​អាហារ​របស់​អ្នក មាន​ភាព​លឿន​ជាង​មុន ហើយ​ក៏​ជួយ​ធ្វើឱ្យ​ចរន្តឈាម​របស់​អ្នក រត់​បាន​ស្រួល​ជាង​មុន​ផងដែរ​។​
ទី​ពីរ​គឺ អយ​ស្ទ័រ​។ អយ​ស្ទ័រ សម្បូរ​ទៅ​ដោយ​សារធាតុ​រ៉ែ និង​វីតាមីន ប៊ី​ប្រាំមួយ (B6) ដែល​សារធាតុ​ទាំងពីរ​នេះ ជួយ​បង្កើន​អ័រម៉ូន តេ​សស្តូ​ស្តេ​រ៉ូន (Testosterone) ដែល​ជា​អ័រម៉ូន​ផ្លូវភេទ របស់​មនុស្ស​ប្រុស​។
ផ្លែ​ម្ទេស ៖ ពេល​ដែល​អ្នក​ទទួល​ទាន​ផ្លែ​ម្ទេស សារធាតុ​ហឹរ​ទាំងនោះ នឹង​ជួយ​ឱ្យ​សរសៃឈាម​របស់​អ្នក រីក​ធំ​ជាង​មុន ដែល​វា​ជួយ​គាំទ្រ​ដល់​ការ​រួមភេទ​ផងដែរ​។
ចេក ៖ ចេក មាន​ផលប្រយោជន៍ ចំពោះ​បេះដូង និង​ចរន្ត​ឈាម​របស់​អ្នក ។ សូម​ទទួលទាន​ចេក ដើម្បី​ជា​ជំនួយ​ដល់​ការ​កិន​រំលាយ​អាហារ​របស់​អ្នក និង​ពង្រឹង​សុខភាព​បេះដូង ព្រមទាំង​ដំណើរ​ចរន្តឈាម​របស់​អ្នក​។​
ត្រី​សាល​មុន ៖ ត្រី​សាល​មុន មិន​មាន​ជាតិ​ខ្លាញ់ ដែល​ធ្វើឱ្យ​ឈាម​របស់​អ្នកស្អឹ​ត​នោះឡើយ ដូចនេះ ចរន្ត​ឈាម របស់​អ្នក អាចរ​ត់​បាន​ស្រួល រហូត​ដល់​ចំណុច​ដែល​គាំទ្រ​ដល់​ការ​រួមភេទ​។
ខ្ទឹម​បារាំង ៖ ខ្ទឹម​បារាំង គឺជា​ប្រភេទ​បន្លែ​សរសៃ (​ហ្វាយ​ប័រ​) ដែល​ជួយ​សម្រួល ដល់​ប្រព័ន្ធ​ចរន្តឈាម​របស់​អ្នក ដូចនេះ វា​ក៏​ជា​ចំណែក​មួយ ជួយ​ដល់​សមត្ថភាព​ផ្លូវភេទ​ផងដែរ​។​
ស្រា ៖ ស្រា ជាពិសេស ស្រា​ក្រហម គឺជា​ប្រភព​ដ៏​សំខាន់ សម្រាប់​បង្កើន​សមត្ថភាព​ផ្លូវភេទ​ផងដែរ​ដោយសារ​វា​មាន​សារធាតុ ដែល​ជួយ​ឱ្យ​ឈាម​ដើរ​ស្រួល​។ តែ​លោក​អ្នក ក៏​មិន​ត្រូវ​ទទួល​ទាន​វា​ច្រើនពេក​ដែរ​។​
បប​រគ្រឿង ៖ បប​រគ្រឿង គឺជា​អាហារ​ដែល​ងាយស្រួល​រំលាយ ហើយ​វា​មាន​ជាតិ​កូលេ​ស្តេ​រ៉ូល​តិចតួច​ខ្លាំងណាស់ ដែល​វា​អាច​ធ្វើឱ្យ​សរសៃឈាម​របស់​អ្នក មាន​សុខភាព​ល្អ ឈាមរ​ត់​បាន​ស្រួល ហើយ​សរសៃឈាម​នោះ ក៏​មាន​សភាព​យឺត​បាន​ល្អ​ផងដែរ​។
សូម​ធ្វើ​ការសាកល្បង​ដោយ​ខ្លួនឯង តែ​គ្រប់​អាហារ​ទាំងអស់នេះ ត្រូវ​ទទួល​ទាន​ដោយ​ទទួលខុសត្រូវ និង​ស្ថិត​ក្នុង​កម្រិត​សមស្រប​មួយ​៕