វិធីពង្រីក និងពន្លូតតាមធម្មជាតិសម្រាប់អ្នកនិយមធំវែង
បុរសគ្រប់រូបរមែងប្រាថ្នាលិង្គធំហើយវែង។ ពីឱសថពង្រីកដល់ការវះកាត់ ឬសូម្បីតែការប្រើម៉ាស៊ីនទាញ បុរសៗសុខចិត្តធ្វើអ្វីគ្រប់យ៉ាងឲ្យតែខ្លួនបានធំ បើទោះបីជាដឹងថា ភាគីនារីមិនចាប់អារម្មណ៍អំពីទំហំជាងសកម្មភាពជាក់ស្ដែងយ៉ាងណាក៏ដោយ។
យ៉ាងណាមិញ ខាងក្រោមនេះគឺជាការណែនាំមួយចំនួនពាក់ព័ន្ធនឹងវិធីពង្រីកទំហំលិង្គដោយមិនប្រើមធ្យោបាយសាច់កម្មខាងលើ។
កែប្រែកាយវិការ ឬបំពេញកិច្ចការឲ្យកាន់តែប្រសើរ
អារម្មណ៍ធុញថប់ពីការងារ និងបញ្ហាផ្សេងៗអាចបង្កឲ្យប្រដាប់ភេទត្បៀតកៀប ដូចជា អណ្ដើករួញក។ ស្រ្ដេសពិតជាធ្វើឲ្យស្ទះលំហូរឈាមទៅកាន់បរិវេណក្រលៀន (ចន្លោះភ្លៅ) ដែលនាំឲ្យប្រដាប់ភេទថមថយអានុភាព និងរួមតូច ព្រមទាំងប៉ះពាល់ដល់ចំណង់ទៀត។
កាយវិការមិនសមរម្យពីការអង្គុយធ្វើការយូរពេកអាចធ្វើឲ្យសាច់ដុំតឹងត្រង់ក្រលៀន ដែលមានតួនាទីពន្លូតសាច់ដុំ និងពង្រួញដងកាំបិតរបស់អ្នក។ ការប្រើកាយវិការម៉ាស្សាជារង្វង់ ដោយយកដៃអង្អែលថ្នមៗលើបរិវេណប្រដាប់ភេទ បន្ដទៅភ្លៅផ្នែកខាងក្នុង ឆ្អឹងផាលខាងមុខ និងគូទជាដើម។
ហាមជក់
ការឡើងរឹងរបស់bjrដាប់ភេទពឹងអាស្រ័យទាំងស្រុងលើលំហូរឈាម ហើយការជក់បារីនាំឲ្យសរសៃឈាមត្បៀតកៀបចលនាឈាមហូរទៅកាន់សរីរាង្គសំខាន់ដែលធ្វើឲ្យលិង្គរួមតូច។ យកល្អសូមបោះបង់ការជក់បារីចោលទៅ។
ចង្អុលមេឃញឹកញាប់
ប្រដាប់ភេទរបស់អ្នកត្រូវការធ្វើលំហាត់ប្រាណដើម្បីរក្សាសុខុមាលភាពល្អ។ ការបំបះឲ្យឡើងរឹងជាប្រចាំរក្សាអានុភាព និងរឹងមាំល្អ។ បើទោះបីជាមិនសុបិនឃើញស្នេហ៍រោលរាលពេលរាត្រីក៏ដោយ ក៏អ្នកគួរិះរកវិធីដំឡើងឫទ្ធិវាឲ្យបានពី ៣ទៅ ៥ ដងក្នុងមួយរាត្រីដែរ។
ប៉ុន្ដែ បុរសខ្លះពិបាករក្សាលំនឹងសសរស្ដម្ភឲ្យឈររឹងបានយូរណាស់ដោយសារតែបញ្ហារបួស ឬកើតជំងឺទឹកនោមផ្អែម។ ប្រដាប់ភេទរបស់ពួកគេនឹងរួញខ្លីពី ១ ទៅ ២ សង់ទីម៉ែត្រ។ ឧបករណ៍នានា ដូចជា ប្រដាប់បូមអាចជួយស្រោចស្រង់បានខ្លះ។
សម្រកទម្ងន់ និងទទួលទានប្រកបដោយសុវត្ថិភាព
ការសម្រកទម្ងន់នឹងមិនធ្វើឲ្យប្រដាប់ភេទរីកធំទេតែធាត់ពេកជាដើមហេតុធ្វើឲ្យវារួមតូច។ ដើម្បីសម្រកខ្លាញ់ក្បាលពោះ ចូរទទួលទានសាច់ និងឈីសតិច ដោយសារអាហារទាំងនេះធ្វើឲ្យសរសៃឈាមរួមតូច ដោយជំនួសវិញនូវបន្លែ និងផ្លែឈើ ពីព្រោះវាផ្ទុកសារធាតុប្រឆាំងអុកស៊ីត ដែលរក្សាលំហូរឈាមល្អ។ លំហាត់ប្រាណនឹងអាចជួយបង្កើតប្រសិទ្ធភាពប្រហាក់ប្រហែលគ្នា។
កាត់តម្រឹមរោមវែងៗ
រោម (មមីស) កាន់តែខ្លី ប្រដាប់ភេទកាន់តែអាចលូតវែង។ ប៉ុន្ដែបើកោរឲ្យរលីងឆិញអាចបង្កហានិភ័យវិញ ដោយសារតែត្រងោលតិលហាក់ដូចជាទើបពេញវ័យ។ ត្រឹមការតម្រឹមឲ្យខ្លីគឺជាវិធីល្អបំផុត។
សិចប្រើមាត់
ការសិក្សាមួយកំណត់លើប្រវែង និងទំហំលិង្គមធ្យម (១៤,២២ និង ១២,២០ សង់ទីម៉ែត្រ) ក៏បានរកឃើញថា បុរសជាមធ្យមឯកភាពថា ប្រដាប់ភេទអាចរីកធំក្រោយពីដៃគូប្រើមាត់ជួយជាងការប្រើក្បាច់ធម្មជាតិ។
សិចនៅក្រោមតំណក់ទឹកផ្កាឈូកឧណ្ហៗ
កម្ដៅទឹកឧណ្ហៗបង្កើនលំហូរឈាម និងពង្រីកទំហំលិង្គបានបណ្ដោះអាសន្ន។ វាក៏អាចជួយសម្រួលដុំបាល់ទាំងពីរគ្រាប់ធ្លាក់បង្រួមខ្លួនផងដែរ។
ពងស្វាសរួញចូលនៅពេលវាប៉ះកម្ដៅ និងពង្រួញកាន់តែតូចពេលវាត្រូវធាតុត្រជាក់។ សិចក្រោមតំណក់ទឹកផ្កាឈូកគឺជាយុទ្ធសាស្រ្ដដ៏ល្អមួយ បើអ្នកចង់បង្ហាញអានុភាពឲ្យដៃគូបានឃើញ។
បើទឹកផ្កាឈូកនៅមិនទាន់គ្រប់គ្រាន់ ចូរយកកន្សែងជ្រលក់ទឹកក្ដៅឧណ្ហៗ មកជូតត្រង់បរិវេណប្រដាប់ភេទ

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.