Thursday, September 24, 2015

ត្រយ៉ូងចេកដុតអាចព្យាបាលជំងឺទឹកនោមផ្អែម

មនុស្សភាគច្រើនតែងតែយក​ ត្រយ៉ូង​ ចេក​ធ្វើជាបន្លែ​ជ្រលក់ជាមួយទឹកប្រហុក ធ្វើជាល្បោយនំបញ្ចុក ឬយកទៅស្ងោរ​ជាដើម។ ប៉ុន្តែអ្នក​ ទាំងនោះមិនទាន់ដឹងថា​ ត្រយ៉ូង​ចេក​ គឺជាឱសថ​​សម្រាប់ព្យាបាល​ជំងឺទឹកនោមផ្អែមនោះទេ។ ដូច្នេះហើយ​ថ្ងៃនេះគេហទំព័រ មង្គលការ នឹង​ បង្ហាញពីរបៀប​យកត្រយ៉ូងចេក​ធ្វើជាឱសថ​ ដូចខាងក្រោម៖
វិធីសាមញ្ញៗ៖
យកត្រយ៉ូងចេក​ទៅដុត ឬអាំងឲ្យខ្លោចសំបកខាងក្រៅ ហើយយកទៅដាំទឹកឲ្យពុះ។ បន្ទាប់មកផឹកទឹកនេះឲ្យបាន​ច្រើនតាមដែលអាចធ្វើទៅបាន តាំងពីថ្ងៃដំបូងរហូតដល់ ៧ថ្ងៃ។ ប្រសិនបើ​អ្នកជំងឺទឹកនោមផ្អែម​ ផឹកបាន​រយៈពេល ២ ទៅ ៣ថ្ងៃ​មាន​អាការៈធ្វើទុក្ខក្នុងខ្លួនតិចៗ បង្ហាញថា​ថ្នាំ​កំពុងតែមាន​ ប្រសិទ្ធិភាព ហើយ​ត្រូវបន្ត​ រហូតដល់​ ៧ថ្ងៃ។
អ្នកអាចដាំផឹកជាប្រចាំ ប៉ុន្តែ​ មិនចាំបាច់ទៀងទាត់ដូច​រយៈពេល ៧ថ្ងៃដំបូងនោះទេ។ រូបមន្ត​នេះត្រូវបាន​អ្នកជំងឺទឹកនោមផ្អែមជាច្រើនអនុវត្តបាន​ជោគជ័យ ហើយ​គ្មាន​ បង្កគ្រោះ​ ថ្នាក់​ អ្វីឡើយ៕