Thursday, September 24, 2015

រោគសញ្ញាដំបូងនៃ ជំងឺមហារីកក្រពេញអូវែ ដែលស្ត្រីគ្រប់រូប មិនគួរមើលរំល

ជំងឺមហារីកក្រពេញអូវែនេះជាធម្មតា គឺត្រូវបានធ្វើរោគវិនិច្ឆ័យ យឺតពេលណាស់ទៅហើយ។ នេះជាមូលហេតុទូទៅមួយ អ្នកដែលកើតជំងឺមហារីករោគស្ត្រី រមែងជួបប្រទះនឹងការបាត់ជីវិតខ្ពស់។ ជារៀងរាល់ឆ្នាំមានស្ត្រីមិនតិចជាង 250,000 នាក់ដែលកើតជំងឺមហារីកនេះ។ ប្រសិនជាអ្នកជំងឺធ្វើរោគវិនិច្ឆ័យទាន់ពេលនោះ ប្រហែលជា 95 ភាគរយដែលអាចសង្គ្រោះបាន។
អាការៈរោគ និង សញ្ញាផ្សេងៗ
វាគ្មានសញ្ញាដំបូងណាមួយនៃជំងឺនេះទេ។ ដែលនេះជាមូលហេតុ ដែលគេហៅជំងឺនេះថាជា «ឃាតករសំងាត់» ព្រោះស្ត្រីភាគច្រើនមិនបានដឹង និង មិនចាប់អារម្មណ៍ថា តើពួកគេពិតជាមានជំងឺនេះ រឺអត់នោះទេ, រហូតទាល់តែវារីករាលដល់ ដំណាក់ខ្លាំងណាស់ហើយ ទើបដឹង។ ទោះយ៉ាងក៏ដោយ, អ្នកក៏ត្រូវតែប្រុងប្រយ័ត្ននឹង រោគសញ្ញាដាស់តឿននាៗនៃជំងឺនេះ ដែលរួមមានដូចជា៖
- ការចង្អោរ រឺក្អួត
- នោមញឹក និង សម្ពាធអាងត្រគាក
- អស់កំលាំង
- កង្វះការចង់ញុំាអាហារ
- រោគសញ្ញាទាក់ទងនឹងប្រព័ន្ធរំលាយអាហារដូចជា ជំងឺពិបាកក្នុងការរំលាយអាហារ, ទល់លាមក, មានជាតិហ្គាស រឺមានអារម្មណ៍ថាឆ្អែតបន្ទាប់ពីញុំាអាហារតិចតួច, ការចុករមួលក្នុងពោះ, ហើមពោះ និង មិនស្រួលក្នុងពោះ។
- ការស្រក់ទំងន់ រឺឡើងគីឡូដោយគ្មានមូលហេតុ
- ការឈឺចាប់អំឡុងពេលរួមភេទ
- ហើម រឺឈឺក្នុងពោះ -ល-។
ស្ត្រីដែលប្រឈមមុខខ្ពស់នៃការកើតជំងឺមហារីកនេះ៖
- ស្ត្រីដែលមានជំងឺមហារីកសុដន់
- ស្ត្រីដែលមិនធ្លាប់មានទំងន់ រឺស្ត្រីដែលគ្មានកូន
- ស្ត្រីដែលមានអាយុច្រើនជាង ៥០ ឆ្នាំឡើងទៅ។
- ស្ត្រីដែលធ្លាប់មានសមាជិកគ្រួសារដែលកើតជំងឺមហារីកសុដន់, មហារីដៃក្រពេញអូវែ, ក្រពេញប្រូស្តាត, រឺស្បូន៕