មនុស្សមួយចំនួនតែងតែយកម្សៅមកបិទបាំងរង្វង់ភ្នែកខ្មៅរបស់ខ្លួនជានិច្ចនៅពេលដែលចេញក្រៅម្តងៗ ហើយរង្វង់ភ្នែកខ្មៅនេះឯងកើតមកពីការចូលគេងយប់ជ្រៅ ដូចនេះគួរតែប្រើវិធីណាមកបំបាត់ ឬការពារបាននោះ? តើអាចយកការបរិភោគមកបិទបាំងបានដែរឬទេ?ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាយអ្នកពីប្រភេទអាហារដែលអាចការពារបាន។តើមានអ្វីខ្លះទៅ?
1. អ្នកអាចបរិភោគផ្លែឈើបាន មានដូចជា៖
អ្នកអាចផឹកទឹកផ្លែឈើដែលធ្វើពីក្រូចថ្លុងនិងទំពាំងបាយជូរ ដោយយកក្រូចថ្លុងចំនួន៣ទៅកិនជាទឹក ហើយយកទំពាំងបាយជូរមួយចង្កោមទៅកិនជាទឹកដូចគ្នា បន្ទាប់មកលាយជាមួយទឹកឃ្មុំចំនួន២ស្លាបព្រា នោះក្រោយពេលដែលអ្នកផឹករួច វានឹងអាចការពារអ្នកពីការកើតរង្វង់ភ្នែកខ្មៅបាន មិនត្រឹមតែប៉ុណ្ណោះ វានឹងធ្វើឲ្យអ្នកមានសុខភាពល្អទៀតផង។អ្នកអាចផឹកទឹកផ្លែឈើដែលធ្វើពីផ្លែគីវី២ផ្លែ ក្រូច៤ផ្លែ និងក្រូចឆ្មារមួយផ្លែកិនជាទឹកផ្លែឈើផឹក នោះវាមិនត្រឹមតែធ្វើឲ្យសុខភាពអ្នករឹងមាំ ថែមទាំងធ្វើឲ្យអ្នកស្អាតទៀត ដោយសារតែវាមានវីតាមីនCនៅក្នុងផ្លែឈើទាំងនោះ។អ្នកអាចយកចេក ល្ហុង និងទឹកដោះគោជូរទៅកិនជាមួយគ្នា ហើយយកមកផឹក ព្រោះវាមានសារធាតុចិញ្ចឹមជាច្រើន ដែលអាចផ្គត់ផ្គង់សារពាង្គកាយអ្នកបាន។
2. អ្នកអាចបរិភោគបបរសណ្តែកគ្រប់ប្រភេទបាន ដោយយកសណ្តែកខៀវ ក្រហម និងខ្មៅយកទៅដាំជាបបរ នោះអ្នកនឹងមានសុខភាពល្អទោះបីជាអ្នកចូលគេងយប់ជ្រៅក៏ដោយ ព្រោះនៅក្នុងសណ្តែកទាំងនោះមានសារធាតុចិញ្ចឹមជាច្រើន រួមជាមួយវីតាមីន ហើយវានឹងមិនធ្វើឲ្យអ្នកធាត់ទោះបីជាអ្នកបរិភោគនៅពេលយប់ក៏ដោយ ព្រោះវាងាយស្រួលរំលាយអាហារ។
3. អ្នកអាចផឹកផលិតផលដែលធ្វើពីទឹកដោះគោបាន ដូចជា ៖ ទឹកដោះគោ ទឹកដោះគោជូរជាដើម វានឹងអាចធ្វើឲ្យអ្នកបាត់នូវអារម្មណ៍ហត់នៅពេលដែលអ្នកបរិភោគជាមួយផ្លែឈើដោយសារតែនៅក្នុងទឹកដោះគោមានពពួកវីតាមីនBខ្ពស់ ដូចនេះនៅពេលដែលវាប៉ះនឹងផ្លែឈើ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាមិននឿយហត់នៅពេលដែលអ្នកធ្វើការយប់។
4. អ្នកអាចផឹកទឹកសណ្តែកក៏បាន ព្រោះនៅពេលដែលអ្នកចូលគេងយប់ជ្រៅ អ្នកត្រូវការប្រូតេអ៊ីនដើម្បីបំពេញក្នុងរាងកាយអ្នកដែលធ្វើឲ្យអ្នកមានសុខភាពមិនទ្រុតទ្រោម។
5. អ្នកអាចបរិភោគគ្រាប់ស្វាយចន្ទីបាន ព្រោះវាអាចធ្វើឲ្យខួលក្បាលអ្នកមិនហត់ ហើយជ្រះស្រលះដែលជួយអ្នកឲ្យបំពេញការងារបានល្អទៀតផង៕