Tuesday, September 22, 2015

ការស្រាវជ្រាវ​មួយទៀត​ហើយ​ដែល​ថា ញ៉ាំ​ម្ទេស​សម្រក​ទម្ងន់​

ការស្រាវជ្រាវ​មួយទៀត​ហើយ​ដែល​ថា ញ៉ាំ​ម្ទេស​សម្រក​ទម្ងន់​
ក្រុងអាឌើឡែន: ថ្មីៗ​នេះ​មានការ​ស្រាវជ្រាវ​មួយ​ទៀត​ហើយ​ដែល​បាន​រក​ឃើញ​ថា អាហារ​មាន​ជាតិហឹរជួយធ្វើ​ឲ្យ​អ្នក​ទទួលទាន​មាន​អារម្មណ៍​ឆាប់ឆ្អែត និង​ការពារ​កុំឲ្យ​អ្នកញ៉ាំលើស​ចំណុះហើយ​ឡើង​ទម្ងន់។
អ្នក​ជំនាញ​បាន​ពន្យល់ថា ក្រពះ​មនុស្ស​រីកមាឌពេល​ដែល​យើង​ឆ្អែត ហើយ​វា​នឹង​ភ្ញោច​ប្រព័ន្អប្រសាទ​ឲ្យ​​ផ្ដល់សញ្ញា​ប្រាប់​អ្នក​ញ៉ាំ​ថា វា​ទទួល​បានអាហារ​គ្រប់គ្រាន់​ហើយ។
ផ្ទុយទៅ​វិញ អាហារ​មានជាតិ​ខ្លាញ់​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ទទួលព័ត៌មាន​ ដែល​ធ្វើ​ឲ្យ​អ្នកញ៉ាំ​ប្រឹងញាត់​អាហារហូត​ដល់ហល់​ក៏​មិនដឹង​ថាឆ្អែត។
សាស្ត្រាចារ្យ អាមេនដា ផេក នៃ​សាកលវិទ្យាល័យ​អាឌើឡែន ដែល​ជា​អ្នក​ស្រាវជ្រាវពី​អាហារ​ហឹរ និង​សុខភាព បាន​រកឃើញ​ថា​សារធាតុ Capsaicin ជាជាតិហឹរ​ផ្ទុក​នៅក្នុង​ម្ទេស។
វាត្រូវ​បាន​គេ​រកឃើញថា អាច​ពញ្ញាក់​សាច់ដុំ​ក្រពះ ដើម្បី​បញ្ចេញ​សញ្ញា​ថា​ឆ្អែត ធ្វើ​ឲ្យអ្នក​ញ៉ាំលែង​បន្ដ​ទទួលទាន​ទៀត។ ការញ៉ាំ​មិនលើស​ចំណុះ​ក៏​...