មនុស្សមួយចំនួនតែងតែគេងហៀរទឹកមាត់ជានិច្ច ជាហេតុដែលធ្វើឲ្យខ្នើយរបស់គេតែងតែមានក្លិនមិនល្អជានិច្ច ដូចនេះតើគួរតែធ្វើដូចម្តេចទើបពេលគេងមិនហៀរទឹកមាត់ច្រើននោះ? អ្នកអាចអនុវត្តតាមវិធីដែលយើងខ្ញុំប្រាប់អ្នក នោះអ្នកនឹងអាចចៀសផុតពីការហៀរទឹកមាត់នេះហើយ។ តើមានវិធីអ្វីខ្លះទៅ?
ផ្លាស់ប្តូររបៀបគេងរបស់អ្នក
អ្នកគួរតែគេងផ្ងារមុខ ព្រោះបើអ្នកគេងបែរទៅចំហៀង នោះទឹកមាត់របស់អ្នកនឹងហៀរចេញមកនៅពេលដែលអ្នកគេងលក់ស្កប់ស្កល់ ដោយសារតែនៅពេលដែលអ្នកគេងមួយចំហៀងខ្លួន វានឹងទម្លាក់កម្លាំងទៅលើមាត់របស់អ្នក ជាហេតុដែលអាចធ្វើឲ្យមាត់នោះបើកធំ នោះទឹកមាត់នឹងហៀរចេញមកដោយឯង។
ដាក់ក្បាលឲ្យខ្ពស់
ប្រសិនបើអ្នកគេងផ្ងារគេងមិនលក់ ហើយមានតែគេងមួយចំហៀងខ្លួនទើបគេងលក់ នោះអ្នកអាចដាក់ខ្នើយរាងខ្ពស់ ហើយគេង នោះវាអាចធ្វើឲ្យមាត់អ្នកបិត ជាហេតុដែលមិនអាចធ្វើឲ្យអ្នកហៀរទឹកមាត់បានឡើយ។
ប្រើច្រមុះដកដង្ហើម
នៅពេលដែលអ្នកគេង អ្នកត្រូវតែប្រើច្រមុះដើម្បីដកដង្ហើម ដោយមិនត្រូវប្រើមាត់ទេ ព្រោះនៅពេលដែលអ្នកតឹងច្រមុះ ហើយប្រើមាត់ដកដង្ហើម នោះអ្នកនឹងងាយហៀរទឹកមាត់ណាស់ ដូចនេះនៅពេលដែលតឹងច្រមុះ អ្នកត្រូវតែរកថ្នាំមកបំបាត់វា ទើបអ្នកអាចគេងលក់ស្រួល។

លាបប្រេងខ្យល់
នៅមុនពេលគេង អ្នកអាចលាបប្រេងខ្យល់នៅច្រមុះបាន នោះវានឹងអាចធ្វើឲ្យច្រមុះអ្នកធូរស្រាល ជាហេតុដែលអាចឲ្យអ្នកគេងលក់ស្រួល ហើយមិនមានអាការៈហៀរទឹកមាត់ទៀតផង។
ងូតទឹកក្តៅ
នៅមុនពេលដែលអ្នកចូលគេង អ្នកអាចងូតទឹកក្តៅបាន ព្រោះទឹកក្តៅនេះអាចធ្វើឲ្យច្រមុះអ្នកអាចដកដង្ហើមបានស្រួល ជាហេតុដែលធ្វើឲ្យអ្នកគេងដោយមិនមានការហៀរទឹកមាត់ឡើយ។
ព្យាបាលជំងឺទាន់ពេល
នៅពេលដែលច្រមុះអ្នកមានអាការៈប្រតិកម្ម ឬមានជំងឺផ្សេងៗ អ្នកគួរតែព្យាបាលឲ្យទាន់ពេល ព្រោះបើអ្នកទុកយូរ វាមិនត្រឹមតែប៉ះពាល់ដល់ដំណេកអ្នកទេ ថែមទាំងអាចប៉ះពាល់ដល់សុខភាពអ្នកទៀតផង៕