Thursday, October 29, 2015

ហួសចិត្ត! គ្រាន់តែខ្យល់ ដកដង្ហើមក៏អាច ធ្វើឲ្យមាន ជំងឺហារីកសួតដែរ

ការសិក្សាថ្មីមួយ បានរកឃើញថា អ្នករស់នៅ ក្នុងទីប្រជុំជន និងទីក្រុងមានហានិភ័យ ក្នុងការកើតមាន ជំងឺមហារីកសួតខ្ពស់ បើធៀបទៅនឹងអ្នក ដែលរស់នៅលើភ្នំ។ ការសិក្សាបានអះអាងថា ក្រៅពីហេតុផលមួយចំនួន ដែលធ្វើមានជំងឺមហារីកសួតដូចជា ការជក់បារី ការធ្វើការងារ ឬ​ រស់នៅកន្លែង ដែលមានផ្សែងច្រើន ការធ្វើការក្នុងអណ្តូងរ៉ែយូរឆ្នាំ នៅមានហេតុផងសចម្បងមួយទៀត ដែលធ្វើឲ្យមានជំងឺហារីកសួតនោះគឺ ខ្យល់ដែលមនុស្ស
ខ្យល់ដែលក្នុងលើភ្នំ ឬ នៅតំបន់ខ្ពស់មានផ្ទុយ នូវអុកស៊ីសែនគ្រប់គ្រាន់ ដែលអាចធ្វើឲ្យមនុស្សមាន​ សុខភាពល្អ។ តែផ្ទុយទៅវិញ ខ្យល់នៅក្នុងតំបន់ទំនាប គឺជាខ្យល់ដែលសម្បួរដោយ អុកស៊ីសែនមិនល្អជាច្រើន ហើយពេល ដែលរាងកាយយើងស្រូប យកខ្យល់នេះ ដើម្បីធ្វើការបំលែងចំណីរអាហារ ទៅជាថាមពលក្នុង រាងកាយ វានឹងធ្វើឲ្យមានរ៉ាឌីកាល់ សេរីជាច្រើនក្នុងរាងកាយ។ ហើយចំនួនដ៏ច្រើននៃ រ៉ាឌីកាល់សេរីនេះហើយ ដែលជាមូលហេតុចម្បង ធ្វើឲ្យមានជំងឺមហារីកសួត៕