Sunday, October 25, 2015

ចូរ​ស្វែងយល់​អំពី ហេតុអ្វី​បាន​ជា​មនុស្ស​យើង​គ្មាន​ចំណង់​លើ​គ្រ

តើ​អ្នក​កំពុងតែ​មាន​បញ្ហា​នៅក្នុង​បន្ទប់​គេង​មែន​ទេ​? ភាព​ស្រើបស្រាល​ខាង​ផ្លូវភេទ​ទាំង​បុរស និង​ស្ត្រី​កើតឡើង​បាន​ដោយសារ​តែ​ការបញ្ចេញ​អ័រម៉ូន​ជាច្រើន​ដែល​ទៅ​ពង្រីក​សរសៃឈាម បង្កើន​ចង្វាក់បេះដូង និង​បង្កើន​លំហូរ​ឈាម​ទៅក្នុង​តំបន់​អាង​ត្រគៀក​ដើម្បី​ដោះ​អារម្មណ៍​ថា អ្នក​កំពុងតែ​មាន​ពេលវេលា​ដ៏​ល្អ​មួយ​ហើយ​។

បើ​យើង​និយាយ​ផ្ទុយ​ពី​ជំនឿ​ដ៏​ពេញនិយម​ជាច្រើន​ដែល​ថា អយ​ស្ទើ សូកូឡា ផ្លែ​បឺរ នឹង​ជួយ​បង្កើន​ចំណង់​ផ្លូវភេទ​នោះ វា​ពិតជា​គ្មាន​អំណះអំណាង​តាម​បែប​វិទ្យាសាស្ត្រ​ណាមួយ​បញ្ជាក់​ឱ្យដឹង​ពី​ការពិត​សោះឡើយ​។ ទោះបីជា​មាន​ថ្នាំ​ជាច្រើន​អាច​ជួយ​បង្កើន​ការឡើង​រឹង​របស់​លិង្គ ក៏​មិន​មាន​ថ្នាំ​ណាមួយ​អាច​ផ្តល់​ប្រយោជន៍​ដូចគ្នា​សម្រាប់​ស្ត្រី​ដែរ​។ យក​ល្អ​គួរតែ​សម្គាល់ថា ថ្នាំ​ទាំង​នេះ​គ្រាន់តែ​ជួយ​ទប់ស្កាត់​អ័រម៉ូន​ជាច្រើន​ក្នុង​រាងកាយ និង​ផ្តល់​ឱ្យ​លិង្គ​ឡើង​រឹង​បាន​ប៉ុណ្ណោះ ប៉ុន្តែ​វា​មិន​អាច​ជំរុញ​ដល់​អារម្មណ៍​ផ្លូវភេទ​ឡើយ​៕