ក្រៅពីឆ្ងាញ់ ស្វាយ ផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ចំពោះសុខភាព និងសម្រស់របស់អ្នក។ ស្វាយ ងាយស្រួលក្នុងការយកមកធ្វើជាម្ហូប បង្អែម ភេសជ្ជៈ និងម៉ាសបិទមុខទៀតផង។
សារជាតិចិញ្ចឹម ដែលមានក្នុងផ្លែស្វាយ ទម្ងន់ ២២៥ ក្រាម
- កាឡូរី ១០៥
- វិតាមីន C ៧៦
- វីតាមីន A ២៥
- វីតាមីន B ១១
- ជាតិសរសៃប្រូបាយអូទិក ៩
- ទង់ដែង ៩
- ប៉ូតាស្យូម ៧
- ម៉ាញេស្យូម ៤។
សារៈប្រយោជន៍ នៃផ្លែស្វាយ
១. ប្រឆាំងនឹងជំងឺមហារីក
ការសិក្សាបានបង្ហាញថា ផ្លែស្វាយ មានផ្ទុកជាតិអង់ទីអុកស៊ីដង់ ដែលអាចការពារប្រឆាំងនឹងជំងឺមហារីកគ្រាប់ឈាម ជំងឺមហារីកដោះ ជំងឺមហារីកពោះវៀន និងជំងឺមហារីកប្រូស្តាត គឺដោយសារតែវត្តមាននៃ quercetin, astragalin, isoquercitrin, fisetin, methyl gallate, gallic acid និងអង់ស៊ីមដ៏ទៃទៀត។
២. កាត់បន្ថយកូឡេសស្តេរ៉ុល
ស្វាយ មានផ្ទុកជាតិ pectin វីតាមីន C និងជាតិសរសៃ ដែលជួយកាត់បន្ថយកម្រិតកូឡេសស្តេរ៉ុលអាក្រក់ LDL។
៣. គ្រប់គ្រងជំងឺទឹកនោមផ្អែម
ស្លឹកស្វាយដែលដាំពុះ គឺជារូបមន្តធម្មជាតិនៅផ្ទះ ដែលអ្នកអាចធ្វើបាន ដើម្បីកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាម។ ការញ៉ាំផ្លែស្វាយ មិនងាយនឹងធ្វើឲ្យអ្នកឡើងជាតិស្ករទេ ព្រោះវាមានជាតិស្ករតិច។
៤. ការពារជំងឺដាច់សរសៃឈាមខួរក្បាល
ទឹកផ្លែស្វាយខ្ចីក្រឡុក ជួយបញ្ចុះសីតុណ្ហភាពអ្នក ក្នុងរដូវក្តៅ ដូច្នេះ វាអាចជួយការពារជំងឺដាច់សរសៃឈាមខួរក្បាល ដោយសារកម្តៅបាន។
៥. ពង្រឹងប្រព័ន្ធការពាររាងកាយ
ដោយសារតែវត្តមាន នៃវីតាមីន A និង C ព្រមទាំង carotenoids ឬអង់ទីអុកស៊ីដង់ ទើបវាអាចធ្វើឲ្យ ប្រព័ន្ធរាងកាយយើងខ្លាំងក្លា។
៦. ផលប្រយោជន៍ចំពោះស្បែក
ស្វាយ មានផ្ទុកជាតិ beta-carotene ដែលជួយបម្លែងទៅជាវីតាមីន A ដើម្បីការពារបញ្ហាស្បែកគ្រើម និងមុន។
៧. ការពារភ្នែក
ញ៉ាំទឹកផ្លែស្វាយមួយពែង អាចផ្តល់នូវវីតាមីន A ២៥ ភាគរយ ដែលយើងត្រូវការ ដើម្បីការពារបញ្ហាភ្នែកស្ងួត ជំងឺខ្វាក់មាន់ និងជួយឲ្យភ្នែកភ្លឺថ្លា។
៨. ពង្រឹងដល់រឿងលើគ្រែ
ស្វាយ ជួយដាស់អារម្មណ៍ ដែលអាចធ្វើឲ្យ ជីវិតផ្លូវភេទរបស់អ្នកស្រស់បំព្រងបាន៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.