Saturday, November 14, 2015

វិធី៨យ៉ាងដើម្បីព្យាបាលជម្ងឺដំបៅក្រពះ

ជម្ងឺដំបៅក្រពះលើមនុស្ស វ៏យលើស៥០ឆ្នាំ ហើយជាធម្មតាជម្ងឺ នេះជាទូទៅកើតឡើង លើបុរសច្រើនជាងនារី។ អ្នក
អាចព្យាបាលជម្ងឺ នេះបានដោយ តាមវិធីបែបធម្មជាតិ។
– តើហេតុអ្វីបានជា យើងត្រូវយល់ដឹងពីជម្ងឺដំបៅក្រពះ?
ជម្ងឺនេះវាគ្មានបញ្ចេញរោគសញ្ញាអោយឃើញនៅ ខាងក្រៅនោះទេ ប៉ុន្តែវានឹងបង្ក បញ្ហានៅផ្នែកខាងក្នុងក្រពះ។ វា
នឹងបណ្តាលអោយ អ្នកមានការ ឈឺចាប់បន្ទាប់ពីញ៉ាំបាយ ការស្រក់គីឡូ ឡើងជាតិអាស៊ីត ក្អួត និងការហូរឈាម។
– តើអ្វីទៅបណ្តាលអោយកើតជម្ងឺដំបៅក្រពះ? ការបណ្តាលអោយកើតជម្ងឺនេះ គឺទីមួយវា បណ្តាលមកពីបាក់
តេរី Helicobacter Pylori ដែលវាចូលក្នុង ក្រពះបាន ដោយសារការញ៉ាំអាហារ។ បាក់តេរីនេះអាចបណ្តាលឲ្យយើង
មានភាពគ្រោះថ្នាក់នៅពេលយើងបរិភោគអាហារដែលមានជាតិអាស៊ីតខ្ពស់ ហិល ជាតិខ្លាញ់ច្រើន និងអាហារខ្វះ
សារធាតុចញ្ចឹម។ ហើយវាក៏កើតឡើងដោយការទទួលទានថ្នាំដូចជា ibuprofen អាស្ពីរីន cortisone។ កត្តាមួយចំនួន
ផងដែរ គឺដូចជា ការជក់បារី ផឹកស្រា ហ្សែន មហារីក និងភាពស្មុគស្មាញ។
ដើម្បីឲ្យជៀសវៀងពីការកើតជម្ងឺនេះ អ្នកត្រូវកែប្រែ ទម្លាប់រស់នៅរបស់អ្នក អ្នកត្រូវទទួលទានអាហារ ដែលមាន
សារធាតុចញ្ចឹម កាត់បន្ថយការជក់បារី ស្រា កាហ្វេឬតែ ត្រូវការធ្វើខ្លួនឯងកុំអោយមានភាពស្មុគស្មាញ និងជៀស
វៀងកុំប្រើថ្នាំច្រើនពេក។
– អាហារដែលគួរ និងមិនគួរញ៉ាំ
ដើម្បីជៀសវៀងការកើតជម្ងឺនេះ អ្នកត្រូវយល់ដឹងពី អាហារមួយចំនួន ព្រោះវាក៏អាចជួយអ្នកបានដែល។ អាហារ
ដែលអ្នកគួរតែទទួលទានបំផុត​​គឺមានដូចជា ទឹកដោះគោ ស៊ុត ត្រី pasta លាយនឹងបន្លែ គ្រាប់ធុញ្ញជាតិនិងផ្លែ
ឈើ ដែលគ្មានជាតិអាស៊ីត បន្លែ ប្រេងអូលីវនិងទឹក ។ ហើយអាហារដែលអ្នកគួរជៀសវៀងនោះ​ មានជាតិខ្លាញ់
ប័រ នំបុ័ង សាច់ជ្រូក៣ជាន់ ទឹកឃ្មុំ អាហារសម្រន់ អាហារចំអិនដោយការចៀន អាហារហិល ដំណាប់ សូកូឡា និង
ការ៉េម ។ សម្រប់បន្លែវិញ មានខ្ទឹមបារាំង ម្រេច ផ្កាស្ពៃ ស្ពៃក្តោប។ ភេសជ្ជៈដែលគួរជៀសវៀង មានស្រា សូដា តែ
កាហេ្វ និង ទឹកសូកូឡា។
– រូបមន្តការព្យាបាលជម្ងឺដំបៅក្រពះ
១. ផឹកទឹកដែលបាផ្សំឡើងដោយ ទឹកស៊ុតពណ៍ស២គ្រាប់ និងប្រេងអូលីវ២ស្លាបព្រាបាយ។ ផឹកអោយបាន២ដងក្នុង
មួយថ្ងៃ។
២.ញ៉ាំចេកអោយបាន២ផ្លែក្នុង១ថ្ងៃ។
៣. ញ៉ាំទឹកបន្លែ ដែលបានមកពីស្ពៃចង្ក្រឹ អោយបាន២ ទៅ៥ដងក្នុង១ថ្ងៃ។
៤. ញ៉ាំស្រូវសាឡីព្រោះវាអាចជួយរបួសក្នុងក្រពះ។
៥.ញ៉ាំទឹកបន្លែ ធ្វើមកពីស្លឹកក្តោប និងការ៉ុត។ ផឹកវាចន្លោះពេលញ៉ាំអាហារ។
៦.ញ៉ាំទឹកបន្លែ ធ្វើមកពីកិនបញ្ចូលគ្នាដោយ សារាយសមុទ្រ១ស្លាបព្រាបាយ នឹងអំបិលបន្តិច បន្ថែមផ្លែត្រប់ពាក់
កណ្តាល។ ផឹកវាដោយលាយទឹកបន្លែនេះ ពាក់កណ្តាលកែវ​ និងទឹកពាក់កណ្តាលកែវ។
៧.ញ៉ាំទឹក ដែលធ្វើមកពី ស្លឹកក្រូច និង chamomile១ស្លាបព្រាបាយ ជាមួយទឹកក្តៅ១ពែង ហើយទុកវា៥នាទី។ ផឹក
វាជារៀងរាល់យប់បន្ទាប់ពីញ៉ាំអាហារពេលល្ងាច។
៨.ផឹកទឹកបន្លែដែលធ្វើពី ការហាន់ដំឡូងជាចំនិតៗ និងប៉េងបោះដោយខ្វេះគ្រាប់ចេញ និងស្លឹកស្ពៃក្តោប។ ផឹកវាឲ្យ
បាន២ដងក្នុង១ថ្ងៃ។ វិធីមួយនេះអាចជួយអ្នកក្នុងការព្យាបាលជម្ងឺដំបៅក្រពះ៕