សក់ប្រែទៅជាស្កូវ ច្រើនតែទាក់ទងនឹងភាពចាស់ទៅតាមអាយុ។ ទោះបីជាយ៉ាងណាក៏ដោយ តើអ្នកមានដឹងទេថា រឿងនេះមិនគ្រាន់តែទាក់ទងនឹងបញ្ហាហ្សែនតែមួយមុខទេ? កង្វះជីវជាតិត្រូវបានគេដឹងថា ជាមូលហេតុនាំឱ្យសក់ទៅជាស្កូវបានដែរ។ តាមរយៈការបង្គ្រប់នូវវីតាមីន និងជាតិរ៉ែទាំងអស់មកវិញ វាពិតជាអាចជួយឱ្យអ្នកមើលទៅនៅក្មេងដដែល។
មានវិធីសាស្ត្រច្រើនណាស់ដែលអាចថែរក្សាសម្រស់សក់របស់អ្នកបានដោយមិនបាច់លាបថ្នាំ និងប្រើថ្នាំលេបឡើយ។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីអាហារមួយចំនួនដែលត្រូវបានគេណែនាំសម្រាប់ទប់ស្កាត់សក់ស្កូវ។
ផ្លែបឺរី
ផ្លែបឺរីសម្បូរវីតាមីន C ដែលវាជាអង់ទីអុកស៊ីដង់មួយប្រភេទមានសារៈសំខាន់ចំពោះសុខភាពស្បែក និងសក់។ ជីវជាតិមួយនេះជំនួយដល់ការផលិតសារធាតុកូឡាជែន ព្រមទាំងបន្សាបរ៉ាឌីកាលសេរីជាច្រើនដែលនាំឱ្យឆាប់ចាស់។ ចាប់តាំងពីសក់ស្កូវមានជាប់ទាក់ទងនឹងការចាស់មក ការញ៉ាំផ្លែបឺរីច្រើនអាចកាត់បន្ថយការចេញស្កូវបានយ៉ាងល្អ និងមិនមើលទៅឆាប់ចាស់ឡើយ។
បន្លែពណ៌បៃតង
មនុស្សគ្រប់គ្នាដឹងហើយថា បន្លែពណ៌បៃតងផ្ទុកទៅដោយអង់ទីអុកស៊ីដង់ និងជាតិសរសៃច្រើន។ វាក៏មានវីតាមីន B សំខាន់ៗសម្រាប់សុខភាពស្បែកក្បាលដែរ។ ធម្មតា ការចិញ្ចឹមស្បែកក្បាលគឺជាវិធីសាស្ត្រដ៏ល្អមួយសម្រាប់ថែរក្សាបញ្ហាសក់ ព្រមទាំងកុំឱ្យស្កូវសក់ថែមទៀត។ វីតាមីន B12 ក្នុងបន្លែពណ៌បៃតង មានសារៈសំខាន់ក្នុងការផលិតអ័រម៉ូនដើម្បីបំបាត់អាការៈសក់ស្កូវ។
ត្រីសាលម៉ុង
អាស៊ីតខ្លាញ់អូមេហ្គាបី និងប្រូតេអ៊ីនក្នុងត្រីសាលម៉ុងបានធ្វើឱ្យវាក្លាយទៅជាអាហារសមុទ្រដល់ល្អចំពោះសុខភាព។ ការញ៉ាំត្រីបែបនេះទៀងទាត់ក៏ល្អចំពោះសុខភាពផងដែរ ព្រោះតែវាមានជាតិសេឡេញ៉ូមបន្ថែម។ ជាតិរ៉ែមួយនេះ មានសារៈសំខាន់ក្នុងការផលិតអ័រម៉ូនបានយ៉ាងត្រឹមត្រូវ ព្រមទាំងជួយការពារកោសិកាពីសកម្មភាពរបស់រ៉ាឌីកាលសេរីទៀតផង។
សូកូឡា
ទង់ដែងគឺជាជាតិរ៉ែមួយប្រភេទសម្រាប់ការផលិតអ័រម៉ូន Melanin សម្រាប់បំពាក់ពណ៌ខ្មៅដល់ស្បែក និងសក់។ ការញ៉ាំសូកូឡា ជាពិសេសសូកូឡាដែលមិនផ្អែមខ្លាំង អាចជួយលុបបំពាត់ពណ៌សក់ស្កូវ បាន។ ការញ៉ាំសូកូឡាក៏អាចជួយឱ្យសក់លូតលាស់បានច្រើនផងដែរ។
ផ្លែអាលម៉ុន
ផ្លែអាលម៉ុនមិនខុសគ្នានឹងសូកូឡាទេ គឺផ្ទុកទៅដោយជាតិទង់ដែងសម្រាប់ផលិតអ័រម៉ូន Melanin។ គ្រប់ពេលញ៉ាំផ្លែអាលម៉ុន វាក៏ផ្តល់ជាវីតាមីន E ដែលមិនត្រឹមតែល្អចំពោះស្បែក និងក្រចកទេ តែក៏ពិសេសសម្រាប់សក់ផងដែរ៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.