ក្នុងពេលសព្វថ្ងៃនេះ ទូរស័ព្ទដៃបានក្លាយទៅជារបស់ចាំបាច់មួយសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗទៅហើយ ហើយនរណាៗក៏មានទូរស័ព្ទដៃយ៉ាងហោចណាស់មួយគ្រឿងដែរ។ ក៏ប៉ុន្តែគេមិនបានដឹងថាវាមានផលប៉ះពាល់អាក្រក់មកលើសុខភាព យ៉ាងណាទេ។
គេបានរកឃើញថា ទូរស័ព្ទដៃអាចបញ្ចេញរលកអេឡិកត្រូម៉ាញេទិចដែលបង្កការរំខានដល់ DNA របស់សព៌ាង្គកាយបាន ហើយវាក៏បង្កផលប៉ះពាល់ទៅលើកំហាប់ជាតិរ៉ែក្នុងឆ្អឹង ផងដែរ។ យ៉ាងណាមិញលោកវេជ្ជបណ្ឌិត Robert Nagourney និង John West បានរកឃើញថា ស្ត្រីវ័យក្មេងម្នាក់ដែលមានសុខភាពល្អសោះ បានកើតមហារីកសុដនដោយមកពីបានដាក់ទូរស័ព្ទដៃនៅក្នុងអាវទ្រនាប់។ ហើយការសិក្សាមួយលើមនុស្សប្រុសចំនួន១៥០នាក់នៅក្នុងឆ្នាំ២០០៩ បានបញ្ជាក់ថាការដាក់ទូរស័ព្ទនៅនឹងខ្សែក្រវាត់ចំនួន១៥ម៉ោងក្នុង១ថ្ងៃៗបានធ្វើឱ្យដង់ស៊ីតេជាតិរ៉ែរបស់ឆ្អឹងត្រគាកថយចុះយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ វាក៏មានផលប៉ះពាល់មិនល្អទៅលើមេជីវិតឈ្មោលទៀតផង។
អង្គការសុខភាពពិភពលោកបានចាត់ទុកទូរស័ព្ទដៃថាគឺជាប្រភពមួយនៃជំងឺមហារីក។ នៅក្នុងការសិក្សាមួយដែលផ្សព្វផ្សាយនៅក្នុងឆ្នាំ២០០៨ លោកវេជ្ជបណ្ឌិត Siegal Sadetzki បានបញ្ជាក់អំពីទំនាក់ទនងគ្នារវាងហានិភ័យនៃការកើតជំងឺមហារីកជាមួយនឹងការប្រើប្រាស់ទូរស័ព្ទដៃដូចខាងក្រោមនេះ៖
- មានហានិភ័យកើតមហារីក៣៤% បើប្រើទូរស័ព្ទដៃជាប់ចំនួន៥ឆ្នាំ
- មានហានិភ័យកើតមហារីក៨% បើបានទទួលការហៅចូល៥៥០០ដង
- មានហានិភ័យកើតមហារីក៤៩% បើនិយាយទូរស័ព្ទដៃលើសពី២៦៦ម៉ោង។
នៅមានការសិក្សាជាច្រើនទៀតដែលបញ្ជាក់កុមារៗរងផលប៉ះពាល់ពីទូរស័ព្ទដៃខ្លាំងជាងគេ ហើយការប្រើទូរស័ព្ទដៃអាចធ្វើឱ្យស្ត្រីមានផ្ទៃពោះមានគភ៌លូតលាស់ខុសប្រក្រតីបាន។
ដោយហេតុនេះ គេបានណែនាំថាគួរតែប្រើទូរស័ព្ទដៃឱ្យបានតិចជាទីបំផុត។ ត្រូវបិទវាសិនបើគ្មានការហៅចេញចូលទេ។ ជាពិសេសកុំទុកដាក់វានៅជាប់នឹងខ្លួន។ ហើយមិនត្រូវប្រគល់ឧបករណ៍ប្រភេទទូរស័ព្ទដៃឱ្យកុមារៗទេ។
L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.