Friday, May 13, 2016

ធ្វើយ៉ាងណា ក៏​មិន​ឡើង​គីឡូ ក៏​មិន​ធា​ត់ សាក​វិធី​នេះ​មើល​

​មនុស្ស​គ្រប់គ្នា​ផ្អើល​តែ​រឿង ញ៉ាំ​យ៉ាងណា ទើប​ស្គម​? ញ៉ាំ​យ៉ាងណា ទើប​ស្រក​គី​ឡូ​? ប៉ុន្តែ ថ្ងៃនេះ យើងខ្ញុំ​នឹង​ប្តូរ​ប្រធានបទ ថា​តើ​គួរ​ធ្វើ​យ៉ាងណា ទើប​ឆាប់​មាន​សាច់ដុំ ហើយ​ឡើង​គីឡូ​លឿន​ទៀត​នោះ​?

១. ញ៉ាំ​កាឡូរី​បន្ថែម​
​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ដំបូង​គេ គឺ​ញ៉ាំ​អាហារ ដែល​សំបូរ​ទៅ​ដោយ​កាឡូរី ប៉ុន្តែ ត្រូវ​ប្រាកដថា មាន​សុខភាព​ល្អ ដូចជា​សាច់​ក្រហម ស៊ុត ទឹកដោះគោ បន្លែ និង​ផ្លែឈើ​ជាដើម​។​

២. ញ៉ាំ​ឲ្យបាន​ញឹក​ជាង​មុន​
​ក្រៅពី​អាហារ​ចំបង​ទាំង ៣ ពេល អ្នក​គួរតែ​ញ៉ាំ​បន្ថែម នូវ​អាហារ​ផ្សេងៗ​ទៀត ឲ្យបាន​ញឹក​ជាង​មុន ហើយ​ច្រើន​ជាង​មុន​។​

៣. ប្រើ​ចាន​ធំ​ជាង​មុន​
​ពេល​ចង់​សម្រក​ទម្ងន់ គេ​ណែនាំ​ឲ្យប្រើ​ចាន​តូចៗ ដូច្នេះ បើ​អ្នក​ចង់​ឡើង​ទម្ងន់ អ្នក​គួរតែ​ប្រើ​ចាន​ឲ្យ​ធំ​ជាង​មុន​។​

៤. ញ៉ាំ​អាហារ​មាន​សុខភាព​ល្អ​
​ចូរ​ញ៉ាំ​អាហារ ដែល​ផ្តល់​នូវ​សុខភាព​ល្អ​ប៉ុន​នោះ មិន​ត្រូវ​ញ៉ាំ​ផ្តេសផ្តាស ព្រោះ​តែ​ចង់​ឡើង​គីឡូ ឬ​សាច់ដុំ​ឡើយ ពីព្រោះ អាហារ​មួយ​ចំនួន ដូចជា អាហារ​លឿនៗ និង​អាហារ​សំបូរ​ជាតិ​ខ្លាញ់ អាច​ធ្វើឲ្យ​ធាត់ ហើយ​មិន​មាន​សុខភាព​ល្អ​ឡើយ​។​

៥. ញ៉ាំ​ក្រោយពេល​ហាត់ប្រាណ​
​ក្រោយពេល​ហាត់ប្រាណ អ្នកនឹង​អស់កម្លាំង ដូច្នេះ ចូរ​ត្រៀម​អាហារ ឬ​ភេសជ្ជៈ​សុខភាព​មួយចំនួន ដើម្បី​ទុក​ញ៉ាំ ក្រោយ​ពេល​បញ្ចប់​ការ​ហាត់ប្រាណ​។​

៦. សម្រាក​សាច់ដុំ​ខ្លះ​
​ចូរ​ផ្អាក​ធ្វើ​សកម្មភាព​ធ្ងន់ធ្ងរ​មួយ​ចំនួន ដែល​អ្នក​កំពុង​ធ្វើ​រាល់​ថ្ងៃ​។​

៧. គេង​ឲ្យបាន​ច្រើន​
​ពេល​គេង សាច់ដុំ​នឹង​លូតលាស់ ដូច្នេះ ចូរ​សម្រាក​ឲ្យបាន​ច្រើន​៕