រូបមន្តធម្មជាតិ ព្យាបាលជម្ងឺផ្ដាសាយឲ្យជាសះស្បើយ ១០០ភាគរយ
នេះជាដំណឹងល្អមួយដ៏ប្រសើរបំផុតសម្រាប់អ្នកទាំងអស់គ្នា ជាមួយរូបមន្តធម្មជាតិមួយនេះ មានប្រសិទ្ធភាពខ្ពស់ ជួយអ្នកក្នុងការព្យាបាលជម្ងឺផ្ដាសាយ ឲ្យបានជាសះស្បើយ ១០០ភាគរយ។ ដូច្នេះហើយ អ្នកចាំបាច់ទៅឳសថព្យាបាល នៅក្នុងឳសថស្ថានទៀតឡើយ។ លើសពីនេះទៅទៀត វាក៏អាចបង្កើនភាពសុាំរបស់អ្នក ឲ្យមានដំណើរការល្អប្រសើរបានថែមទៀតផង។ ខាងក្រោមនេះ ជារបៀបដើម្បីរៀបចំរូបមន្តមួយនេះ៖
គ្រឿងផ្សំ៖
- ខ្ញី កន្លះមើម
- ក្រូចឆ្មា ២ផ្លែ
- ទឹកឃ្មុំ ៥០០ក្រាម
ការរៀបចំ៖
ជាដំបូង អ្នកត្រូវលាងក្រូចឆ្មាឲ្យបានស្អាត ហើយពុះវាជាបំណែកស្ដើងល្មម។ បន្ទាប់មក ចិតយកសម្បកខ្ញីចេញឲ្យបានស្អាត រួចកាត់វាជាបន្ទះបណ្ដោយតូចៗល្មម។ អ្នកត្រូវការកែវថ្មមួយ រួចដាក់ក្រូចឆ្មា និងខ្ញីចូលទៅក្នុងវា ចាក់ទឹកឃ្មុំចូលបន្ថែមទៅក្នុងកែវនេះ និងបិទកម្របឲ្យបានជិតល្អ ដោយរក្សាយទុកល្បាយនេះ ឲ្យបានរយៈពេល ១ថ្ងៃ។ នៅថ្ងៃបន្ទាប់ ផ្ទេរវាចូលទៅក្នុងកែវថ្មីមួយទៀត បិទគម្របវាឲ្យជិតល្អ និងរក្សាវាទុកនៅក្នុងទូរទឹកកកឲ្យបានក្នុងអំឡុងពេលពី ១ ទៅ ២ខែ។
បន្ទាប់ពីនោះ ល្បាយនេះនឹងប្រែទៅជាកក។ អ្នកអាចប្រើទឹកក្ដៅដើម្បីឲ្យវារលាយ ប្រសិនបើអ្នកចង់។
ការប្រើប្រាស់៖
ទទួលទានល្បាយនេះ ឲ្យបាន ២ស្លាបព្រាបាយ ជារៀងរាល់ថ្ងៃ សម្រាប់មនុស្សពេញវ័យ និង ១ ទៅ ២ស្លាបព្រាបាយ ត្រូវផ្ដល់អនុវសាសន៍សម្រាប់កុមារជាប្រចាំថ្ងៃ៕