ក្រុមអ្នកសិក្សាស្រាវជ្រាវ និងអ្នកវិភាគបានជជែកគ្នារកគន្លឹះ
ក្នុងការបង្កើតនិមិត្តរូប និង លើកទឹកចិត្តជនដែលមានមនសិការជាតិពិតប្រាកដឲ្យចូលរួមកាន់តែសកម្ម។
ការផ្លាស់ប្តូរបទពិសោធន៍អន្តរជំនាន់ជាដំណើរការរៀនសូត្រ និងជាវិធីបណ្តុះគ្រប់ពូជល្អៗសម្រាប់សង្គម។
១ និមិត្តរូប និងមនសិការជាតិសម្រាប់អន្តរជំនាន់
២ លើកទឹកចិត្តជននិយាយការពិតនិងមានហេតុផលច្បាស់លាស់
៣ បង្កើនជង្រុកព័ត៌មានដែលមានលក្ខណវិទ្យាសាស្រ្ត
៤ លើកទឹកចឹត្តការសិក្សាស្រាវជ្រាវនិងវិភាគប្រកបដោយវិជ្ជាជីវៈ
៥ បង្កើតគោលការណ៍សម្រាប់ពង្រឹងសាមគ្គីភាព និងឯកភាពជាតិ
៦ យន្តការសម្រាប់ការធ្វើការជាមួយគ្នា និងអន្តរគណបក្ស
ក្នុងរូបខាងក្រោម មានអ្នករៀនសូត្រ ឬអ្នកចេះដឹងកាន់តែក្លាហាន និងមានមនសិការជាតិខ្ពស់ បានដាក់ពាក្យជាបេក្ខជនព្រៃស ឬ អ្នកវិភាគដែលមានវិជ្ជាជីវៈកាន់តែច្រើន។ នេះជាចំណុចវិជ្ជមាន ដែលមានអ្នកវិភាគកាន់តែច្រើនមានវិជ្ជាជីវៈច្បាស់លាស់ និងកាន់តែល្អៗជាងខ្ញុំបាទ និង ចាស់ៗជំនាន់មុន។
ជួបគ្នារៀងរាល់ថ្ងៃសុក្រ ម៉ោង៥:៣០ ដល់ ៧:00
អ្នកមានចំណាប់អារម្មណ៍ សូមទាក់ទងតាម ០១២៧៨៧០៨៤