ពិសាផ្លែទៀបរាល់ថ្ងៃអត្ថប្រយោជន៍ទាំង ១០ នេះនឹងកើតឡើងចំពោះសុខភាពលោកអ្នក
ផ្លែទៀបគឺជាផ្លែឈើម្យ៉ាងអាចធ្វើជាទឹកផ្លែឈើនិងញាំឆៅបាន ហើយសម្បូរទៅដោយគុណសម្បត្តិសុខភាពយ៉ាងច្រើនអនេក។ ខាងក្រោមនេះជាអត្ថប្រយោជន៍ទាំង ១០ របស់ផ្លែទៀប។
១. ល្អសម្រាប់ស្បែកនិងសក់
ផ្លែទៀបគឺប្រភពល្អបំផុតនៃវីតាមីន A និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលធ្វើឱ្យស្បែកនិងសក់ភ្លឺរលោង។
២. ភ្នែកមានសុខភាពល្អ
វីតាមីន A មានក្នុងផ្លែឈើមួយនេះគឺប្រដាប់ការពារកញ្ចក់ភ្នែកនិងការពារប្រសីភ្នែកពីជាតិវិទ្យុសកម្មដ៏គ្រោះថ្នាក់។
៣. ជួយឡើងទម្ងន់
ប្រសិនបើអ្នកមានបញ្ហាពិបាកឡើងទម្ងន់ ទោះខំប្រឹងញ៉ាំអាហារច្រើន ផ្លែទៀបអាចជួយបាន។ វាមិនមានជាតិស្ករដូចម្ហូបអាហារផ្សេងទៀតនោះឡើយ ដូច្នេះពិសាវារាល់ថ្ងៃនឹងជួយលោកអ្នកឡើងសាច់យ៉ាងងាយ។
៤.កាត់បន្ថយជំងឺហឺត
ផ្លែទៀបមានវីតាមីន B6 ដែលគេស្គាល់ថាជួយកាត់បន្ថយការលាកក្នុងបំពង់អាហារ។ បើសិនពិសាវាជាញឹកញាប់អាចមានឱ្យការកាត់បន្ថយនៃការវាយប្រហារជំងឺហឺតបានទៀតផង។
៥. បន្ថយនូវហានិភ័យជំងឺគាំងបេះដូង
ផ្លែឈើមួយនេះមានម៉ាញេស្យូមកម្រិតខ្ពស់ ដែលជួយបន្ធូរបន្ថយសាច់ដុំបេះដូងនិងកាត់បន្ថយឱកាសនៃការកើតជំងឺបេះដូង។
៦. គ្រប់គ្រងសម្ពាធឈាម
ប៉ូតាស្យូមមាននៅក្នុងផ្លែទៀបជួយសម្រួលដល់សរសៃឈាម ជាហេតុជួយគ្រប់គ្រងបាននូវសម្ពាធឈាម។
៧. កាត់បន្ថយជាតិកូឡេស្ដេរ៉ុល
ផ្លែទៀបមាននូវជាតិ Niacin និងជាតិសរសៃ។ ក្នុងចំណោមពួកវា គឺល្អសម្រាប់កម្រិតជាតិកូឡេស្ដេរ៉ុល។
៨. បង្ការភាពស្លេកស្លាំង
ផ្លែទៀបសម្បូរទៅដោយជាតិដែកនិងផលិតនូវកោសិកាឈាមក្រហមដើម្បីបង្ការពីភាពស្លេកស្លាំង។
៩. ជាប្រភពនៃថាមពល
ទៀបមានជាតិ Thiamine ដែលបំលែងអាហារទៅជាថាមពលនិងជំរុញកម្រិតកម្លាំងរបស់អ្នក។
១០. ពង្រឹងឆ្អឹងឱ្យរឹងមាំ
ជាតិម៉ាញ៉េស្យូមក្នុងផ្លែទៀបជួយឱ្យវីតាមីន D ក្នុងខ្លួនរបស់អ្នកសកម្ម ដែលវាមានតួនាទីសំខាន់ក្នុងការចាប់យកជាតិកាល់ស្យូមនិងសុខភាពឆ្អឹង៕
ប្រភព៖ recipesfornaturalremedies