ផ្លែល្មុតជាប្រភេទផ្លែឈើម្យ៉ាង ដែលឆ្ងាញ់ផ្អែមត្រជាក់ អ្វីដែលសំខាន់នោះ វាល្អណាស់ចំពោះសុខភាពអ្នកញុំា។ដើម្បីអោយជ្រាប់កាន់តែច្បាស់ ខាងក្រោមជាអត្ថប្រយោជន៏នៃផ្លែល្មុត៖
ជួយដល់សុខភាពភ្នែក
ផ្លែល្មុត គឺជាផ្លែឈើដែល មានគុណប្រយោជន៍ បំផុតសំរាប់ សុខភាពភ្នែក របស់លោកអ្នក ដោយសារតែ វាសំបូរដោយ វីតាមីន A។មិនតែប៉ុណ្ណោះទេ វាក៏សំបូរទៅដោយ វីតាមីន C ដែលជាសារធាតុសំខាន់ ក្នុងការសំលាប់រ៉ាឌីកាល់សេរី ដែលបង្ក ឲ្យខូចខាតដល់ ប្រស្រីភ្នែក ផងដែរ។
សម្រួលដល់ប្រព័ន្ធរំលាយអាហារ
ជាតិសរសៃ ដែលមាននៅក្នុងផ្លែល្មុត ត្រូវបានគេរកឃើញថា វាបានជួយដល់ប្រព័ន្ធរំលាយអាហារ របស់អ្នក បានយ៉ាងល្អបំផុត។សំរាប់អ្នកដែលមាន អាការៈទល់លាមក ផ្លែល្មុត គឺជាជំរើសដ៏ល្អបំផុត។មិនតែប៉ុណ្ណោះទេ វាថែមទាំង ការពារ ការឆ្លងមេរោគ នៅក្នុង ប្រព័ន្ធរំលាយអាហារ បានយ៉ាង មានប្រសិទ្ធភាព ទៀតផង៕