របៀបប្រើស្លឹកល្ហុងដើម្បីព្យាបាលជំងឺគ្រុនឈាមក្នុងរយៈពេល ៤៨ ម៉ោង
សុខភាព
អ្នកច្បាស់ជាធ្លាប់បានឮរួចមកហើយនូវជំងឺគ្រុនឈាម វាជាជំងឺដែលធ្វើឱ្យមនុស្សខ្លាចសម្បើមណាស់ ទោះបីជាអាចព្យាបាលជាក៏ដោយ។ វាគឺជាប្រភេទជំងឺធ្ងន់ធ្ងរមួយ ដែលចម្លងតាមរយៈមូសខ្លាខាំ។ ហើយជំងឺនេះបើអ្នកមើលរំលងវា អាចបណ្ដាលឱ្យស្លាប់បាន។
ក្នុងអត្ថបទនេះនឹងលើកបង្ហាញអ្នកពីវិធីព្យាបាលជំងឺគ្រុនឈាមដោយប្រើស្លឹកល្ហុង។ អ្នកច្បាស់ជាឆ្ងល់ថាហេតុអ្វីបានជាស្លឹកល្ហុងអាចព្យាបាលជំងឺគ្រុនឈាមបាន។ នេះជាហេតុផល។
ស្លឹកល្ហុងមានផ្ទុកនូវអង់ស៊ីមកំពូល ដូចជា Papain និង Chymopapin ដែលជួយបង្កើនបរិមាណកោសិកា Platelet ក្នុងឈាម។ ក្រៅពីនោះស្លឹកល្ហុងមានផ្ទុកនូវសារធាតុដូចជាវីតាមីន កាបូនអ៊ីដ្រាត ប្រូតេអ៊ីន ផូស្វ័រ កាល់ស្យូម និងជាតិដែក។
* រោគសញ្ញាជំងឺគ្រុនឈាម
រោគសញ្ញាចាប់ផ្ដើមពីបួន ទៅ ប្រាំថ្ងៃ បន្ទាប់ពីឆ្លងមេរោគគ្រុនឈាម និងច្រើនបំផុត ១០ ថ្ងៃ ហើយរោគសញ្ញាមានដូចជា៖
- ក្ដៅខ្លួនភ្លាមៗ
- ឈឺក្បាលធ្ងន់ធ្ងរ
- ឈឺក្នុងភ្នែក
- ឈឺសន្លាក់ និងសាច់ដុំ
- អស់កម្លាំងល្ហិតល្ហៃ
- ចង់ក្អួត
- ក្អួត
- ស្បែកឡើងកន្ទួល ពី ២ ទៅ ៥ ថ្ងៃបន្ទាប់ពីចាប់ផ្ដើមវិលមុខ
- ឈាមច្រមុះ ឈាមអញ្ចាញ ឬក៏ងាយមានស្នាមជាំ។
* វិធីធ្វើ៖
១. យកស្លឹកល្ហុង ២ សន្លឹក
២. កាយយកតែស្លឹក ធាងរឹងៗបោះចោល
៣. ពួតទឹកពីស្លឹក
៤. ផឹកទឹកនោះ
៥. ធ្វើបែបនេះ ២ ដងក្នុងមួយថ្ងៃ (ព្រឹក និងល្ងាច) ដើម្បីឱ្យមានអារម្មណ៍ធូរស្រាលឡើងវិញ។ ពិសាពីរថ្ងៃជាការស្រេច។
ចំណាំ៖ ពេលព្យាបាលហាមប្រើប្រាស់ថ្នាំពេទ្យ ជាពិសេសថ្នាំ Aspirine និងទទួលទានទឹកឱ្យបានច្រើន៕