Sunday, September 25, 2016

វិធីធម្មជាតិក្នុងការកម្ចាត់រោមចោល

ការជម្រុះរោមដោយខ្លួនឯងនៅផ្ទះប្រហែលអាចជាការសម្រេចចិត្តមួយដ៏ល្អ អ្នកក៏ប្រហែលអាច សម្រេចចិត្តរកនូវគ្រឿងផ្សំអ្វីគួរប្រើ ហើយដែលល្អបំផុតសម្រាប់ស្បែករបស់អ្នក។ ឱសថបុរាណមួយចំនួន គឺមានប្រយោជន៍សម្រាប់ការសម្តែងកម្ចាត់រោមក្លៀកជារៀងរហូតបាន ដែលអាចត្រូវជ្រើសរើសជំនួសការកោររោម ឬការព្យាបាលនៅតាមហាងដែលត្រូវាការចំណាយខ្ពស់ផ្សេងទៀត។ អានអត្ថបទខាងក្រោមដើម្បីដឹងអំពីវិធីដែលមានមានប្រសិទ្ធភាពមួយចំនួន៖
១. ទឹកឃ្មុំ និងក្រូចឆ្មារ៖ ទឹកឃ្មុំត្រូវបានគេប្រើសម្រាប់ការព្យាបាលស្បែកផ្ទៃមុខជាច្រើន។ ធាតុផ្សំធម្មជាតិនេះ គឺមានប្រយោជន៍សម្រាប់ការយកចេញនូវរោមដែលយើងមិនចង់បានបើអនុវត្តវាបានទៀងទាត់។ ដើម្បីធ្វើល្បាយនេះបានត្រូវការ៖ – ទឹកឃ្មុំ ៣ស្លាបព្រា, – ទឹកក្រូចឆ្មារ ៣ដំណក់, – ទឹកក្តៅអ៊ុនៗ និង– កន្សែង។

សេចក្ដីណែនាំគឺមានដូចខាងក្រោម៖
– លាយទឹកឃ្មុំ និងទឹកក្រូចឆ្មារចូលគ្នា រួចកូរឲ្យសព្វ។
– អនុវត្តល្បាយនេះនៅក្រោមក្លៀក។
– ទុកវាចោលសម្រាប់រយៈពេល ១៥នាទី។
– លាងជម្រះជាមួយទឹកក្តៅអ៊ុនៗ ឬ លាងវាចេញដោយប្រើកន្សែងសើម។
– ជូតវាចេញដោយថើរៗនិងអនុវត្តវិធីនេះឡើងវិញ ២–៣ដងក្នុងមួយសប្តាហ៍សម្រាប់រយៈពេល ៤សប្តាហ៍ដើម្បីកម្ចាត់រោមក្លៀកបានជារៀងរហូត។

២. ខាត់ជាមួយស្ករ៖ នេះគឺជាមធ្យោបាយដោះស្រាយដោយធម្មជាតិសម្រាប់កម្ចាត់រោមជាអចិន្រៃ្តយ៍។ ការខាត់បករោមក្លៀកនៅក្នុងហាងគឺ ត្រូវចំណាយអស់ប្រាក់ច្រើន។ គ្រឿងផ្សំមួយចំនួនក្នុងផ្ទះបាយរបស់អ្នកខាងក្រោមអាចប្រើប្រាស់ដើម្បីធ្វើជាផលិតផលសម្រាប់បកខាត់រោមក្លៀកបានយា៉ងមានប្រសិទ្ធភាពហើយមានតម្លៃថោក។ អ្វីដែលអ្នកត្រូវការនោះគឺ៖
– ស្ករ ៣ពែង
– ទឹក ១/២ពែង
– ទឹកក្រូចឆ្មារ ១/៤ពែង

របៀបអនុវត្ត៖
– ដាក់ស្ករនៅក្នុងឆ្នាំងនិងចាក់ទឹកចូលទៅក្នុងវា។
– ចំអិនល្បាយនោះរហូតដល់ការរលាយស្ករទាំងមូលក្លាយជាស្ករតាំងមែ៉មានពណ៍ត្នោត។
– បន្ថែមទឹកក្រូចឆ្មារចូល រួចកូរល្បាយនេះប្រមាណ ២០ នាទី។
– ចាក់វាចូលទៅវត្ថុដែលធន់នឹងកម្ដៅមួយហើយទុកវាចុះត្រជាក់។

របៀបប្រើវិធីសាស្រ្តនេះ៖
– លាងសម្អាតក្លៀកជាមួយទឹកក្តៅអ៊ុនៗ រួចជូតថើរៗឲ្យស្ងួតជាមួយកន្សែង។
– លាបក្រមួនស្ករនៅតំបន់ដែលមានរោមដុះដោយប្រើវែកកូរមួយ។
– ដាក់ក្រណាត់កប្បាសឬបន្ទះសម្រាប់បករោមនៅលើកល្បាយដែលលាបរួចនិងចុចលើវាថ្នមៗ។
– បកបន្ទះចេញក្នុងទិសផ្ទុយគ្នានៃរោមដែលដុះ។ បកវាចេញឲ្យលឿនដើម្បីកំុឲ្យឈឺខ្លាំង។
– លាបផលិតផលផ្ដល់សំណើមលើកន្លែងដែលទើបនឹងបក់ហើយដើម្បីឲ្យវារលោង។ ប្រទាលកន្ទុយក្រពើ គឺល្អបំផុតសម្រាប់បង្រួមរន្ធញើស៕