Tuesday, October 4, 2016

ចេកអំបូងមានសារប្រយោជន៏ដល់សុខភាព

គួរឱ្យស្ដាយណាស់ដែលមនុស្សភាគច្រើនមិនបានដឹងទាំងស្រុងនៃអត្ថប្រយោជន៍នៃផ្លែចេកចំពោះសុខភាព។តែចូរអ្នកកុំព្រួយអីព្រោះថាអ្នកនឹងដឹងនៅពេលដែលអ្នកអានអត្ថបទរបស់អ្នក។

តើអ្នកដឹងទេថា ដោយគ្រាន់តែអ្នកញ៉ាំផ្លែចេកទុំចំនួន 2 ផ្លែជារៀងរាល់ថ្ងៃនោះ វានឹងជួយផ្តល់នូវប៉ូតាស្យូម, វីតាមីន A, វីតាមីន B, វីតាមីន C, កាបូអ៊ីដ្រាត, ជាតិសរសៃ, ប្រូតេអ៊ីននិងជាតិដែក។ ចំណែកឯជាតិស្ករដែលមានក្នុងផ្លែចេកគឺវាជាស្ករគ្លុយកូសបែបធម្មជាតិដែលល្អសម្រាប់សុខភាព។

លើសពីនេះទៅទៀតវាមានកម្រិតនូវសារធាតុ dopamine ហើយនិងសារធាតុ catechin ដែលដើរតួនាទីជាអ្នកប្រយុទ្ធប្រឆាំងទៅនឹងអុកស៊ីតកម្ម ចំណែកឯចេកមានសំបកពណ៌ខ្មៅវិញវាត្រូវបានគេរកឃើញថា អាចជួយការពារការកើតជម្ងឺមហារីកបាន។

ចេកទុំមានសារធាតុប្រឆាំងអុកស៊ីតកម្មកាន់តែច្រើន ហើយជួយពង្រឹងប្រព័ន្ធការពាររាងកាយរបស់អ្នកនិងបង្កើនកោសិកាឈាមស លើសផ្លែចេកខ្ចីរហូតដល់ទៅ 8 ដងឯណោះ។

នេះហើយគឺជាមូលហេតុដែលអ្នកគួរញ៉ាំផ្លែចេកអោយបានពីរផ្លែក្នុងមួយថ្ងៃ ក្នុងរយៈពេលមួយខែ៕

ប្រភព៖ beextrahealthynow