Thursday, September 24, 2015

ស្ត្រីគ្រប់រូបគួរយល់ដឹង អំពីរោគសញ្ញានៃការ

វាជារឿងដែលសំខាន់បំផុត ដែលស្ត្រីគ្រប់រូបគួរតែយល់ដឹងអំពី រោគសញ្ញានៃជំងឺមហារីកសុដន់។ តើរោគសញ្ញាទាំងនោះមានអ្វីខ្លះ?

សញ្ញាដំបូង និង ទូទៅបំផុតនៃរោគសញ្ញាមហារីកសុដន់គឺ៖
- មានដុំពកក្នុងសុដន់
- ប្រែប្រួលនៃទំហំ និង រូបរាងសុដន់
- ឡើងក្រហម រឺរមាស់នៅលើស្បែក រឺនៅជុំវិញចុងសុដន់
- ហៀរទឹករងៃចេញពីចុងសុដន់ដោយមិនបានច្របាច់
- ហើមត្រង់ក្លៀក រឺជុំវិញឆ្អឹងដងកាំបិត
- ប្រែប្រួលនៃស្បែកដូចជាឡើងប៉ោង រឺខូង
- ក្បាលសុដន់របស់អ្នកលឹបចូលទៅក្នុង រឺប្តូរទីតាំង រឺប្តូររូបរាងរបស់វា
- ឈឺចាប់ឥតឈប់ឈរក្នុងសុដន់ រឺក៏ក្លៀករបស់អ្នក