Thursday, September 24, 2015

វិធីជួយធ្វើអោយកែងដៃ និង ជង្គង់របស់អ្នកទន់រលោង

មនុស្សភាគច្រើន តែងតែមានកែងដៃ និង ជង្គង់គ្រើម និង ក្រិនខ្មៅ។ ដើម្បីជួយអោយកែងដៃ និង ជង្គង់របស់អ្នកទន់រលោង អ្នកអាចជ្រើសរើសវិធីមួយណាក៏បានដូចខាងក្រោម៖
១. ស្ករស
Scrub ជួយជំរុះកោសិកាស្បែកងាប់ ហើយជួយធ្វើអោយថ្មីដុះឡើងវិញ និង មើលទៅទន់រលោង។ វិធីធ្វើអ្នកគ្រាន់តែ យកស្ករសមួយស្លាបព្រាបាយ លាយជាមួយទឹកឃ្មុំ។ ដុសវាទៅលើកែងដៃ និង ជង្គង់របស់អ្នកប្រមាណជា ៥នាទី លាងទឹកចេញ។ ធ្វើវិធីនេះម្តងក្នុងមួយសប្តាហ៍។
២. ក្រូចឆ្មារ​ រឺដំឡូងបារាំង
ពុះក្រូចឆ្មារជាពីរ ហើយដុសវាទៅលើកែងដៃ និង ជង្គង់របស់អ្នក។ វិធីមួយទៀតពុះដំឡូងបារាំងជាពីរ ហើយដុសវាទៅលើកែងដៃ និង ជង្គង់របស់អ្នកក៏បានដែរ។ ទាំងពីរមុខនេះជួយធ្វើអោយស្បែកសតាមធម្មជាតិ។
៣. ប្រេងធម្មជាតិ
យកប្រេងដូង រឺប្រេងអូលីវដុសទៅលើកែងដៃ និង ជង្គង់របស់អ្នក។ វាផ្តល់អោយស្បែកមានសំណើម លាបវាទុកចោល ដោយមិនចាំបាច់លាងចេញទេ៕