Thursday, September 24, 2015

ទឹកក្រូចឆ្មារ ពិសេសនេះជួយ ឲ្យអ្នកផ្តាច់បារី​

នេះជាដំណឹងដ៏ល្អ មួយសម្រាប់អ្នកញៀននឹងបារី ហើយចង់ផ្តាច់បារីចោល ព្រោះថាកាលពី ពេលថ្មីនេះៗ មានការសិក្សាមួយ បានធ្វើឡើងដោយមន្ទីរឱសថសាស្ត្រ នៃសាកលវិទ្យាល័យ​ Srinakhariwirot ក្នុងប្រទេសថៃ បានរកឃើញភេសជ្ជៈធម្មជាតិ មួយប្រភេទ ដែលមានប្រសិទ្ធបំផុត ក្នុងការធ្វើឲ្យអ្នក ដែលញៀននឹងបារីក្លាយទៅជាអស់ចំណង់បារី និងឈានទៅរកការបោះបង់ បារីចោលទាំងស្រុងតែម្តង។ ដើម្បីទទួលបានភេសជ្ជៈ នេះអ្នកត្រូវការគ្រឿងផ្សំដូចជា៖
1. ក្រូចឆ្មារធម្មតាមួយផ្លែ
2. ក្រូចឆ្មារពណ៌លឿងមួយផ្លែ
3. ស្ករសមួយ​ស្លាបព្រាកាហ្វេ
4. ទឹកមួយពែង
5. ទឹកកកដុំ
របៀបធ្វើ៖
ចិតក្រូចទាំងពីរផ្លែ ហើយច្របាច់វាដាក់ក្នុងកែវមួយ ដាក់ស្ករនិងទឹកចូល កូរឲ្យសព្វ ហើយដាក់ទឹកកកចូលជាការស្រេច។ អ្នកអាចញាំភេសជ្ជៈ នេះជំនួសបារី ពេលដែលកអ្នកមានអារម្មណ៏ចង់ជក់បារី៕