Thursday, September 24, 2015

តើ​បន្លែ​អ្វីខ្លះ​ដែល​ក្រោយ​ពេល​ដាក់​ចូល​ទូរ​ទឹក​ករួច មិន​ស្រស់​?

មាន​ស្ត្រី​មេផ្ទះ​ជាច្រើន​តែងតែ​ទិញ​បន្លែ​ផ្សេងៗ​មក​ទុក​ក្នុង​ទូរ​ទឹកកក​ជានិច្ច​ដោយសារតែ​គេ​ខ្ជិល​ទៅ​ផ្សារ​រាល់ថ្ងៃ ប៉ុន្តែ​មាន​បន្លែ​មួយចំនួន​នៅ​ពេល​ដែល​អ្នក​ទុក​វា​ក្នុង​ទូរ​ទឹកកក វា​នឹង​មិន​ស្រស់​ឡើយ​។​តើ​មាន​បន្លែ​អ្វី​ខ្លះ​ទៅ​ដែល​អ្នក​មិន​គួរ​ទុក​នោះ​?
1. អ្នក​មិន​ត្រូវ​ដាក់​ខ្ទឹមបារាំង​ក្នុង​ទូរ​ទឹកកក​ទេ ព្រោះ​នៅ​ក្នុង​នោះ​វា​មាន​ជាតិ​សើម ជា​ហេតុ​ដែល​ងាយ​ធ្វើឲ្យ​ខ្ទឹមបារាំង​រលួយ ហើយ​ងាយ​ដុះ​ផ្សិត​ទៀតផង ដូចនេះ​អ្នក​អាច​ដាក់​នៅ​កន្លែង​ដែល​ស្ងួត​នៅ​ខាងក្រៅ​បាន​ហើយ​។​
2. អ្នក​មិន​ត្រូវ​ដាក់​ប៉េង​បោះ​នៅក្នុង​ទូរ​ទឹក​ក​ឡើយ ព្រោះ​វា​អាច​ធ្វើឲ្យ​ប៉េងបោះ​ឆាប់​ខូច ហើយ​ឡើង​អ៊ុច​ខ្មៅ ជាពិសេស​សីតុណ្ហភាព​ក្នុង​ទូរ​ទឹក​កទាប ដូចនេះ​វា​ងាយ​នឹង​ធ្វើឲ្យ​វាទន់​ខ្លាំងណាស់​។​
3. អ្នក​មិន​ត្រូវ​ទុក​ចេក​ក្នុង​ទូរ​ទឹកកក​ឡើយ ព្រោះ​ផ្លែ​ចេក​នៅពេល​ដែល​វា​ប៉ះ​នឹង​សីតុណ្ហភាព​ក្រោម​១២​អង់ស្សា​សេ វា​នឹង​រលួយ​ជា​មិនខានឡើយ​។​
4. អ្នក​មិន​ត្រូវ​ទុក​ត្រសក់​ក្នុង​ទូរ​ទឹកកក​ឡើយ ព្រោះ​វា​អាច​នឹង​ក្លាយទៅជា​ខ្មៅ ទន់ និង​ប្រែ​រសជាតិ ដូចនេះ​អ្នក​អាច​ទុក​នៅ​ក្រៅ​ទូរ​ទឹកកក​បាន​។​
5. អ្នក​មិន​ត្រូវ​ទុក​ដំឡូងបារាំង​ក្នុង​ទូរ​ទឹកកក​ទេ ព្រោះ​វា​ងាយ​នឹង​ធ្វើឲ្យ​ដំឡូងបារាំង​ខូច​ខ្លាំងណាស់ ដូចនេះ​អ្នក​អាច​យក​ក្រដាស​ខ្ចប់ ហើយ​ទុក​នៅ​កន្លែង​ដែល​គ្មាន​ពន្លឺ នោះ​វា​នឹង​អាច​ទុក​បាន​យូរ​។​
6. អ្នក​មិន​ត្រូវ​យក​ទឹកឃ្មុំ​ដាក់​ក្នុង​ទូរ​ទឹកកក​ឡើយ ព្រោះ​វា​អាច​ធ្វើឲ្យ​ទឹកឃ្មុំ​បាត់បង់​គុណភាព និង​ប្រែ​រសជាតិ ដូចនេះ​អ្នក​អាច​ដាក់​នៅ​ក្រៅ​ទៅបាន​ហើយ​។​
7. សូកូឡា​អ្នក​ត្រូវតែ​ដាក់​ក្នុង​កន្លែង​ដែល​មាន​សីតុណ្ហភាព​ពី​៥​អង់ស្សា​សេ ដល់​១៨​អង់ស្សា​សេ ទើប​វា​មិន​ប្រែប្រួល​រសជាតិ​ដើម និង​គុណភាព​របស់​វា ហើយ​មិន​ងាយ​ខូច​ទៀតផង​៕