ចង់បានស្បែកស្អាត មិនត្រឹមតែប្រើផលិតផល ដែលមានតំលៃថ្លៃប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏ត្រូវដឹងពីវិធីការពារផងដែរ។ ខាងក្រោមនេះជាវិធីដែលអ្នកត្រូវធ្វើ ប្រសិនជាអ្នកចង់បានស្បែកស្អាត៖
១. ជៀសវាងការជក់បារី
២. ជៀសវាងការផឹកគ្រឿងស្រវឹង
៣. គេងអោយបានគ្រប់គ្រាន់
៤. ជៀសវាងការត្រូវកំដៅថ្ងៃខ្លាំងពេក
៥. ប្រើប្រាស់ឡេការពារកំដៅថ្ងៃ
៦. ស្លៀកសំលៀកបំពាក់បិទបាំង រាល់ពេលដែលអ្នកដើរហាលថ្ងៃ
៧. ពិនិត្យមើលស្បែករបស់អ្នកអោយបានទៀងទាត់ ប្រសិនជាអ្នកសំគាល់ឃើញថាមានស្នាមជ្រួញ គួរតែប្រញាប់ព្យាបាល
៨. សំអាតស្បែកអោយបានត្រឹមត្រូវជារៀងរាល់ថ្ងៃ
៩. ប្រើឡេផ្តល់សំណើមប្រសិនជាស្បែកស្ងួតខ្លាំង
១០. ជំរះ makeup អោយបានស្អាតល្អមុនពេលដែលអ្នកចូលគេង
១១. ដុសខាត់យកកោសិកាស្បែកដែលខូចចេញ
១២. ប្រើឡេការពារផ្សេងៗ
១៣. ញុំាអាហារអោយបានត្រឹមត្រូវ
១៤. ធ្វើលំហាត់ប្រាណជាប្រចាំ
១៥. ជៀសវាងការញុំាអាហារដែលមានជាតិខ្លាញ់ និង ជាតិស្ករច្រើន
១៦. ផលិតផលដែលហួសពេលកំណត់របស់អ្នកគួរតែយកទៅបោះចោល
១៧. ធ្វើការម៉ាស្សាផ្ទៃមុខអោយបានទៀងទាត់
១៨. ផឹកទឹកអោយបានច្រើន៕