ម្តាយគ្រប់រូបតែងតែបារម្ហពីរាងកាយរបស់ខ្លួនជានិច្ចក្រោយពេលដែល សម្រាលកូនរួច ព្រោះវានឹងធ្វើឲ្យរូបរាងអ្នកម្តាយប្រែប្រួលទាំងស្រុង ជាពិសេសនៅកន្លែងពោះ វានឹងធ្វើឲ្យមានក្បាលពោះ ដូចនេះគួរតែធ្វើដូចម្តេចទើបអាចបំបាត់នូវក្បាលពោះធំនេះបាន?
1. អ្នកត្រូវតែបរិភោគអាហារដែលចម្អិនឆ្អិត ព្រោះអាហារដែលចម្អិនមិនឆ្អិន នឹងធ្វើឲ្យអ្នកពិបាករំលាយអាហារ ដូចនេះពោះអ្នកនឹងកាន់តែធំឡើងៗជាមិនខានឡើយ។
2. អ្នកអាចបរិភោគអាហារដែលធ្វើឲ្យអ្នកមានសុខភាពល្អ ដូចជា ផ្លែឈើ និងបន្លែ ព្រោះវានឹងអាចធ្វើឲ្យអ្នកអាចបញ្ចេញជាតិពុលចេញមកក្រៅបាន ដូចនេះពោះអ្នកនឹងតូចឯងក្រោយពេលដែលអ្នកបរិភោគរួច ហើយបញ្ចេញតាមការបត់ជើង។
3. អ្នកមិនត្រូវផឹកភេសជ្ជៈដែលមានជាតិផ្អែមច្រើននោះទេ ព្រោះវានឹងធ្វើឲ្យអ្នកមិនអាចស្រកក្បាលពោះបានឡើយ ជាងនេះទៅទៀតអ្នកមិនត្រូវទំពារស្ករកៅស៊ូឡើយ ព្រោះបើអ្នកទំពារកាន់តែច្រើន ខ្យល់នឹងចូលពោះអ្នកកាន់តែច្រើន ដូចនេះវានឹងធ្វើឲ្យពោះអ្នកកាន់តែធំ។
4. អ្នកក៏មិនអាចបរិភោគអាហារដែលប្រៃច្រើនដែរ ព្រោះអាហារទាំងនេះមិនត្រឹមតែអាចធ្វើឲ្យអ្នកមានក្បាលពោះធំ ថែមទាំងធ្វើឲ្យអ្នកមានអាការៈហើមទៀតផង។
5. នៅពេលយប់ អ្នកមិនត្រូវបរិភោគអាហារច្រើននោះទេ ព្រោះក្រពះអ្នកមិនអាចរំលាយអាហារបានលឿនឡើយ ដូចនេះវានឹងអាចបង្កើតទៅជាអាស៊ីតខ្លាញ់ ដែលធ្វើឲ្យក្បាលពោះអ្នកកាន់តែដុះកាន់តែធំ។
6. អ្នកត្រូវតែដើរឲ្យបានច្រើន ព្រោះការដើរហាត់ប្រាណនេះនឹងធ្វើឲ្យអ្នកមានសុខភាពល្អ ថែមទាំងអាចធ្វើឲ្យពោះតូចទៀត ជាងនេះទៅទៀត អ្នកត្រូវតែម៉ាស្សាពោះរបស់អ្នករាល់ថ្ងៃដើម្បីឲ្យវាឆាប់ស្រក ក្បាលពោះដ៏អាក្រក់នោះបានលឿន។
7. អ្នកមិនត្រូវស្លៀកខោដែលតឹងពេកទេ ព្រោះវាអាចធ្វើឲ្យពោះអ្នកកាន់តែយារធ្លាក់ ជាហេតុដែលពិបាក ធ្វើឲ្យវាតូចទៅវិញណាស់៕
L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.