Thursday, September 24, 2015

របៀប​កែ​បញ្ហា ​ទទួល​ទាន​ច្រើន​ជ្រុល

អ្នក​សម្រក​ទម្ងន់​ទាំង​ឡាយ អាច​ចាញ់​នឹង​ចិត្ត​របស់​ខ្លួន​ឯង ដោយ​ទទួល​ទាន​អាហារ​ឆ្ងាញ់ៗ​រហូត​ភ្លេច​ខ្លួន។ តែ​បើ​ហេតុ​ការណ៍​នោះ កើត​ឡើង​ចំពោះ​អ្នក ត្រូវ​ប្រញាប់​ស្ដារស្ថាន​ការណ៍ ដោយ​វិធី​ងាយៗ​ដូច​ខាង​ក្រោម​នេះ ទើប​អាច​ជួយ​អ្នក​បាន :
1. ស្ងប់​ចិត្ត និង​មិន​តក់​ស្លុត ៖
ភាព​តាន​តឹង​អាច​ធ្វើ​ឲ្យ​រាង​កាយ ប្រមូល​ផ្ដុំ​ជាតិ​ខ្លាញ់​ក្បាល​ពោះ​ច្រើន​ឡើង។ បើ​អ្នក​កាន់​តែ​មាន​អារម្មណ៍​ខុស​ជា​មួយ​នឹង​ទង្វើ​របស់​ខ្លួន ភាព​ធាត់​ក៏​នឹង​ដុះ​ដាល​កាន់​តែ​ឆាប់​រហ័ស។ ប៉ុន្តែ​សូម​គិត​ថា អតីតកាល គឺ​ជា​អ្វី​ដែល​កន្លង​ហួស​ទៅ​ហើយ កុំ​គិត​ច្រើន ពេល​នោះ​ទម្ងន់​ខ្លួន​របស់​អ្នក នឹង​មិន​សូវ​កើន​ឡើង​ច្រើន​ឡើយ។
2. ពេល​ទទួល​ទាន​ថែម ត្រូវ​តែ​ហាត់​ប្រាណ​ថែម ៖
បន្ទាប់​ពី​ទទួល​បាន​កាឡូរី​ច្រើន​ហើយ នៅ​ថ្ងៃ​នោះ អ្នក​គួរ​ហាត់​ប្រាណ​ថែម ១៥​នាទី ឬ​ដើរ​ឡើង​ចុះ​ជណ្ដើរ យ៉ាង​តិច ២ ទៅ​៣ ជុំ ពេល​នោះ អ្វី​ដែល​អ្នក​ទទួល​ទាន​ចូល នឹង​ត្រូវ​បាន​បង្ក្រាប​អស់​ទៅ​វិញ​ផង​ដែរ។
3. អាហារ​កាក​សរសៃ​ខ្ពស់ និង​ទឹក​ស្អាត ៖
អាហារ​ដែល​មាន​កាក​សរសៃ​ខ្ពស់ ដែល​មាន​ដូច​ជា បន្លែ​បៃតង, ខាត់​ណា, ការ៉ុត, ផ្លែប៉ោម, ផ្លែគីវី, ផ្លែក្រូច អាច​ជួយ​ឲ្យ​ជាតិ​ខ្លាញ់​ប្រមូល​ផ្ដុំ រលាយ​យ៉ាង​លឿន ហើយ​ថែម​ទាំង​កាត់​បន្ថយ​អាការ​ហើម​ខ្លួន ទល់​លាមក ដែល​បណ្ដាល​មក​ពី​ចំណី​កំដរ​មាត់​ទាំង​នោះ​បាន។ ម្យ៉ាង​ទៀត ចំពោះ​ទឹក​ស្អាត បើ​សិន​ជា​ថ្ងៃ​នេះ អ្នក​ទទួល​ទាន​ច្រើន នៅ​ថ្ងៃ​បន្ទាប់ គួរ​ផឹក​ទឹក​ជា​រឿយៗ ឲ្យ​បាន​ពី ៨ ទៅ​១០ កែវ ដើម្បី​ជម្រុញ​ប្រព័ន្ធ​ដុត​បំផ្លាញ​ថាម​ពល និង​បណ្ដេញ​សូដ្យូម ចេញ​ពី​រាង​កាយ មុន​នឹង​ខ្លួន​ហើម។