Tuesday, October 27, 2015

ល្បិច​ ព្យាបាល​ ស្លាក់ឆ្អឹងត្រី​យ៉ាង​ប្រសិទ្ធភាព​

ស្លាក់ឆ្អឹងត្រី​ជា​ រឿង​តែង​ជួបប្រទះ​ ជា​ ញឹកញយ នៅក្នុង​គ្រួសារ​ទាំងឡាយ តែ​ ប្រសិន​ មិនចេះ​ ពី​ វិធី​ ដោះស្រាយ នឹង​បង្ក​ ការរំខាន​ ច្រើន និង​ជូន​កាល​ នៅ​ បង្ក​ គ្រោះថ្នាក់​ទៀតផង ។ ពេល​ ត្រូវ​ ស្លាក់ឆ្អឹងត្រី មិនត្រូវ​ ប្រើប្រាស់​វិធី​ដើម្បី​ ខ្វះ​ ឆ្អឹង​ ចេញ ។ ចូរ​ នឹងនរ​ អនុវត្តតាម​ល្បិច​ដ៏​ សាមញ្ញ​មួយចំនួន​ ដូចខាងក្រោម​៖
. បៀម និង​ លេប​សំបក​ ក្រូច​
បៀម​សំបក​ ក្រូច​ មាន​ប្រសិទ្ធភាព​ បំផុត ពេល​ត្រូវ​ស្លាក់ឆ្អឹងត្រី​តូចៗ ។ ចូរ​អ្នកយក​សំបក​ ក្រូច​ ១​ចំណិត​តូច​មក​ បៀម​ក្នុង​ មាត់​ ១​ សន្ទុះ បន្ទាប់មក លេប​វា​ ចូលក្នុង​ពោះ ។ ឆ្អឹង​ ត្រី​ នឹងត្រូវ​ទន់ និង​រលាយ​ ទៅក្នុង​ទឹកមាត់ ។​ បៀម​សំបក​ ក្រូច​ មាន​ប្រសិទ្ធភាព​ ពេល​ស្លាក់​ ឆ្អឹង​តូចៗ​
. ប្រើ​ ថ្នាំ​គ្រាប់​ វីតាមីន C
ប្រើ​ថ្នាំ​វីតាមីន C ១​ គ្រាប់ ក៏មាន​ ប្រសិទ្ធភាព​ ដូចជា​សំបក​ ក្រូច​ ដែរ ។ ក្នុង​ ប៉ុន្មាន​ នាទី ឆ្អឹង​ នឹង​ទន់ និង​រសាត់​ ចុះ​ បំពង់ក ពុំ​ នៅ​ បង្ក​ អារម្មណ៍​ឈឺ​ ទៀត ។​
វីតាមីន C ក៏មាន​ ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​ស្លាក់ឆ្អឹងត្រី​ ញាត់​ ខ្ទឹមស​ ចូល​រន្ធ​ ច្រមុះ​ ញាត់​ខ្ទឹមស​ ចូល​រន្ធ​ ច្រមុះ​ ព្យាបាល​ ស្លាក់​ ឆ្អឹង​
នេះ​ ជា​ វិធី​ព្យាបាល​ ស្លាក់ឆ្អឹងត្រី​ប្រសិទ្ធភាព​គួរសម ។ ចូរ​អ្នក​ បកសំបក​ខ្ទឹម​ , ទន្ទឹម​ នោះ កំណត់​មើលខ្លួន​ត្រូវ​ ស្លាក់​ ខាង​ណា​ , ប្រសិន​ ស្លាក់​ខាងឆ្វេង​បំពង់ក នោះ​ ត្រូវ​ ញាត់​ ចូល​រន្ធ​ ច្រមុះ​ ខាងស្តាំ​ឲ្យ​ស្រឡះ​ ដង្ហើម បន្ទាប់មក​ បិទ​ រន្ធ​ ច្រមុះ​ ខាងឆ្វេង និង​ដកដង្ហើម​ ដោយ​ មាត់ ។ ១​ សន្ទុះ​ ក្រោយ​ អ្នកនឹង​កណ្តាស និង​ ក្អួត​ ចេញ ៕ Ksn news