ចង់ព្យាបាលបញ្ហាឈឺសន្លាក់, រលាកសន្លាក់ និង ហើមត្រង់សន្លាក់មែនទេ? ខាងក្រោមនេះជា ដំណោះស្រាយសំរាប់អ្នក
មនុស្សរស់នៅក្នុងសម័យនេះ ភាគច្រើនតែងមានបញ្ហាឈឺសន្លាក់ រឺរលាកសន្លាក់។ ចង់ព្យាបាលបញ្ហាទាំងនេះ អ្នកអាចសាកល្បងជាមួយវិធីខាងក្រោមនេះ៖
១. ម្រេច
សូមបញ្ជូលម្រេចចូលទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ វាអាចជួយក្នុងការកាត់បន្ថយការឈឺចាប់ត្រង់សន្លាក់បាន។ ប្រើវានៅក្នុងម្ហូបអាហារក៏បាន រឺអ្នកអាចធ្វើជាតែម្រេចក៏បាន។
២. ខ្ញី
ខ្ញីត្រូវបានគេពេញនិយមប្រើទូទៅទាំងពិភពលោក។ វាត្រូវបានគេយកទៅប្រើប្រាស់ជាឳសថកែរោគផ្សេងៗ ដែលមានប្រជាប្រិយបំផុត។ វាកាត់បន្ថយការរលាក និង អាការៈហើមក្នុងសន្លាក់ ហើយវាអាចប្រើប្រាស់បានជាច្រើនវិធី។ អ្នកអាចទំពារវាឆៅក៏បាន រឺធ្វើជាតែខ្ញីក៏បាន។
ចុចអាន៖ អត្ថប្រយោជន៍ខ្ញីចំពោះសុខភាព និង វិធីធ្វើតែខ្ញី
៣. ឈើអែម (រកទិញនៅកន្លែងលក់គ្រឿងទេស)
វាក៏ពេញនិយមប្រើទូទាំងពិភពលោកផងដែរ។ ឈើអែមអាចប្រើប្រាស់ធ្វើជាឳសថកែរោគផ្សេងៗជាច្រើន រួមបញ្ជូលទាំងបញ្ហាទាក់ទងនឹងសន្លាក់នេះផងដែរ។ លាយឈើអែម ១ ស្លាបព្រាបាយ ជាមួយទឹកឃ្មុំ ១ ស្លាបព្រាបាយ ហើយញុំាវា រឺអ្នកប្រើប្រាស់នៅក្នុងមុខម្ហូបក៏បានដែរ។
ជ្រើសរើសវិធីដែលអ្នកគិតថាងាយស្រួល៕
L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.