Friday, November 20, 2015

ការកោសខ្យល់​ជាវិធីមួយដែល​ប្រជាជន​ខ្មែរ​

ការកោសខ្យល់​ជាវិធីមួយដែល​ប្រជាជន​ខ្មែរ​យើង​តែងតែ​ប្រើ​នៅពេលរាង​កាយអស់កម្លាំង, មិនស្រួល​ក្នុងខ្លួន។ តែទោះបីជា​យ៉ាងណាក៏ដោយ ក្នុង​ករណីខ្លះ​កោសខ្យល់​អាច​នឹង​មាន​គ្រោះថ្នាក់។
កន្លែងដែលកោសខ្យល់
តាមធម្មតា កន្លែងកោសខ្យល់​ពិតប្រាកដ​គឺកោសតាម​បណ្តោយ​ឆ្អឹងខ្នង។ ការកោសខ្យល់​ជា​ពីរជួរដើម្បី​ជម្រុញ​ដល់សកម្មភាព​ប្រព័ន្ធសរីរាង្គ​នៅក្នុង​រាងកាយ, ជួយដល់​រាងកាយ​ដើម្បី​សម្រួលដល់​អសមតុល្យ​ខ្យល់​ក្នុងឈាម, ជួយកម្ចាត់ខ្យល់​ចេញ​ពីក្នុងខ្លួន។ យោងតាម​ឱសថបុរាណបាន​ឲ្យដឹងថា អាការៈ​គ្រុនក្តៅ, តឹង​ច្រមុះ, ឈឺក្បាល, ចុកក, ឈឺខ្នង បណ្តាល​មក​ពីឈាម។
ដូច្នេះ​នៅពេលបាន​កោសខ្យល់​តាមបណ្តោយ​ប្លោកនោម​ដែលមាន​ខ្យល់ អាច​ជួយកម្ចាត់​ជាតិខ្យល់​ចេញ ជួយពង្រឹង​ដល់មុខងារ​របស់​រាងកាយ។ ក្រៅពីប្រើវិធី​កោសខ្យល់, ឱសថបុរាណ​អាចប្រើបាន​តាមតិចនិច​ម៉ាស្សា, មូរ, ត្រដុស, សង្កត់… វិធីនេះមានប្រសិទ្ធិភាព​ដូចនឹងការកោសខ្យល់​ដែរ។
ត្រូវមានកា​រប្រុងប្រយ័ត្ន​មិនគួរកោសខ្យល់​យូរៗពេក និងមិនត្រូវ​សង្កត់​ដៃធ្ងន់ ព្រោះអាចធ្វើឲ្យ​រលាត់​ស្បែក ឬចេញឈាម ធ្វើឲ្យអ្នក​ជំងឺឈឺចាប់ និង​ជាំពេញខ្លួន​រយៈពេល ៣-៤ថ្ងៃ។
ត្រូវ​ប្រើប្រេង​ធម្មជាតិល្អៗ មានសមាសធាតុ​ម៉ង់តុលត្រជាក់​យកមកម៉ាស្សា​លើខ្លួន ព្រោះវានឹង​ធ្វើឲ្យអ្នក​ជំងឺមានអារម្មណ៍​ត្រជាក់​ឡើងវិញ។
នៅពេលចាប់ផ្តើមមានអារម្មណ៍ថាក្តៅខ្លួន គួរប្រើ​ប្រេងលាប ក្រោយមួយ​សន្ទុះអ្នក​នឹងមានអារម្មណ៍​ត្រជាក់ខ្លួនវិញ។ ហាមប្រើសេនកោសខ្យល់​មុតស្រួច ព្រោះវា​ងាយនឹង​ធ្វើឲ្យ​ខូច​ស្បែក, ឆ្លងមេរោគ​តាមរយៈ​ឈាម។ យល់ល្អគួរយកខ្ញីកាត់ក្បាល​ចេញ រួចយកមក​កោសខ្យល់។ ទាំងប្រេងខ្ញី និង​ទឹកខ្ញីក្តៅៗ​ផ្តល់​សុវត្ថិភាពទាំង ពីរយ៉ាង។
ករណីខ្លះមិន​ត្រូវកោសខ្យល់​ឡើយ
- បំរាមការកោសខ្យល់​ចំពោះក្មេង។ វិធីដែលសុវត្ថិភាព​បំផុតនោះ​ គឺប្រើប្រេង។ ស្បែកក្មេង​ស្តើងងាយ​នឹងខូច, ខ្យល់​ក្នុងឈាមរបស់ក្មេង​ខ្សោយ មិន​អាច​ស៊ូទ្រាំ​នឹង​សីតុណ្ហភាព​ខ្ពស់ នៅពេល​កោសខ្យល់​បាន​ឡើយ។
- អ្នក​មាន​ជំងឺបេះដូង, លើសឈាម, ស្ត្រីមានផ្ទៃពោះ និងអ្នក​មានជំងឺស្បែក​មិនគួរកោសខ្យល់​ឡើយ៕