សណ្ឋានរុក្ខជាតិ៖ ច្រេស គឺជារុក្ខជាតិមួយប្រភេទ ដែលដើមរបស់វាមានកម្ពស់ចាប់ពី ៨ទៅ១៥ម ដុះក្នុងព្រៃធំ ជ្រុះស្លឹកលើដីរាបនៃទ្វីបអាស៊ី និងអាហ្វ្រិក ក្ដៅ ឬក្ដៅមធ្យម។
អត្ថប្រយោជន៍រុក្ខជាតិ៖ ដើមច្រេសនេះ គេនិយមដាំវានៅជិតភូមិ ឬតាមមាត់ផ្លូវដើរ ដើម្បីយកម្លប់ជ្រក។ ឈើច្រេស នេះផងដែរគឺជាប្រភេទឈើដែលមានតម្លៃខ្លាំងណាស់ ជាពិសេសវាគឺជាឈើប្រណិតសម្រាប់ធ្វើតុ ទូ លម្អក្នុងគេហដ្ឋាន។ ផ្កាច្រេស គេប្រើជាថ្នាំត្រជាក់ សម្រាប់ព្យាបាលជំងឺកើតបូស។ ចំណែកសំបករបស់វាមានជាតិចត់ គេប្រើជាឱសថរំងាប់រោគរាគមួល និងឫសដូងបាត។ រីឯ គ្រាប់របស់វាគេចម្រាញ់យកប្រេង ដើម្បីធ្វើជាថ្នាំសម្រាប់ព្យាបាលជំងឺកើតឃ្លង់។
L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.