Thursday, September 24, 2015

វិធី​ បំបាត់​អាការៈឈឺក្បាល​ ក្នុង​ រយៈពេល​ត្រឹមតែ ៣នាទី

តាម​បទពិសោធន៏ផ្ទាល់ខ្លួន​ របស់មនុស្សម្នាក់ៗ​ប្រាកដជា​បានដឹង​ ហើយ​ពី​ អាការៈ​ ឈឺក្បាលរួចមកហើយ ដូច្នេះវា​មិនធ្វើឲ្យ​ អ្នកចម្លែក​ក្នុង​ ចិត្តឡើយ។ ប៉ុន្តែ​ ដើម្បី​ បំបាត់បញ្ហា​ នេះ​ បាន​អ្នកអាចប្រើប្រាស់វិធីសាស្ត្រ​ម៉ាស្សា ព្រោះវា​អាចជួយពង្រឹង​លំហូរឈាម​របស់អ្នក​ ទៅកាន់​ តំបន់​ មាន​បញ្ហា ហើយ​ អ្នកនឹង​ជាសះស្បើយ​ពីភាពតានតឹង។ លើសពី​ នេះទៀត វា​ គឺជា​វិធីសាស្ត្រ​ មួយដែល​អាចជួយបំបាត់ការឈឺចាប់រហ័ស​ ជាងការ​ប្រើថ្នាំ​ ទៅទៀត។ ម៉ាស្សា​ ដោយប្រើ​ កន្សែង​ ពោះគោ
នេះជាវិធីដ៏មាន​ប្រសិទ្ធិភាព​ បំផុត ជួយសម្រួល​ដល់ចរាចរណ៏​ ឈាម​នៅក្នុង​ ខួរក្បាល និងក ដែល​អាចជួយ​បំបាត់​ ការឈឺចាប់។ លើសពីនេះ​ ទៀត ការ​ម៉ាស្សា​ក្បាល​ ជាវិធី​ មួយ​ ធ្វើឲ្យ​ ស្រួល​ ខ្លួន។
វិធីម៉ាស្សា​ក្បាលដោយ​ប្រើកន្សែង​ ពោះគោ
ជាដំបូងអ្នកត្រូវរកកូន​ កន្សែងមួយ​ ដែល​សក្តិសម (មិនក្រាស់​ពេក)។ ឥលូវ​ រមូកន្សែង​ ជារាង​ មូលវែង។ បន្ទាប់​មកប្រើកន្សែង​ដាក់លើថ្ងាស​ សង្កត់​ឲ្យខ្លាំង។
ប្រើដៃទាំង​កាន់​តែកន្សែង​ឲ្យ​ ជាប់។ ធ្វើចលនា​កន្សែង​ត្រង់ក ក្បាល និងស្មា។ អនុវត្តវិធី​ នេះដោយ​ដកដង្ហើម​ ឲ្យបាន​ វែងៗ និង​ ពន្លា​ កន្សែង​វិញយឺតៗ ដើម្បី​ ធ្វើឲ្យ​ ការម៉ាស្សា​បាន​ ប្រសើរ​ឡើង។ គួរអនុវត្ត​វិធីនេះឲ្យ​បានយ៉ាង​ ហោចណាស់ ៣ - ៥នាទី ហើយវាជួយ​កាត់បន្ថយ​ ការឈឺចាប់។
ប្រសិនបើ​វិធីនេះមិន​អាចជួយ​ ដល់អ្នក​បាន សម្រាក ១០នាទីសិន រួចធ្វើការ​ ម៉ាស្សា​ នេះម្តងទៀត។
ត្រូវ​ ចាំថា មូលហេតុចំបងធ្វើឲ្យ​ ឈឺក្បាលគឺ ការតឹង​ណែន​សាច់ដុំ។ ដូច្នេះ ការម៉ាស្សានេះ​ នឹងជួយ​សម្រួល​ដល់តំបន់​ត្រង់ក្បាល និងក , វានឹងជួយ​កម្ចាត់បញ្ហាតឹងណែន​សាច់ដុំ ហើយ​អ្វីដែល​ សំខាន់​បំផុត វានឹងជួយសម្រួល​ ដល់ឆ្អឹង​ ករបស់​អ្នក។
ចំពោះអាការៈ​ឈឺក្បាល​ ធ្ងន់ធ្ងរ គួរតែ​ ប្រើវិធី​ មួយទៀត​ត្រូវគួបផ្សំ​នឹង​ ការព្យាបាល​ បន្ថែម
ប្រសិនបើអ្នក​មានអាការៈ​ឈឺក្បាលខ្លាំង អ្នកគួរតែ​ពិសារ​ តែជីអង្កាម​ មួយពែង។ តែជីអង្កាមអាច​ជួយសម្រួល​ ដល់បំពង់​សរសៃឈាម។ នេះន័យថា
ការឈឺចាប់​នឹង​ លែង​កើត​មាន​ ទៀត៕