Thursday, September 24, 2015

ភេសជ្ជៈដ៏អស្ចារ្យនេះ អាចជួយរំលាយ ខ្លាញ់ក្បាលពោះ

តើអ្នកមានបញ្ហា ដុះក្បាលពោះ ខ្លាំងដែរទេ? តើអ្នកចង់បានក្បាល ពោះរាបស្មើដែរឬទេ? ប្រសិនបើចម្លើយ របស់អ្នកគឺចង់បាននោះ ភេសជ្ជៈដ៏អស្ចារ្យមួយនេះអាចជួយអ្នកបាន។ ភេសជ្ជៈដ៏អស្ចារ្យមួយនេះ អាចជួយរំលាយខ្លាញ់ បានមួយសង់ទីមែត្រក្នុងមួយថ្ងៃ។ ដើម្បីទទួលបានភេសជ្ជៈមួយនេះ អ្នកត្រូវការគ្រឿងផ្សំដូចជា៖
1. មើម Horseradish (គ្រឿងទេសម្យ៉ាងដូចរំដេង) ចំនួន ១២៥ ក្រាម
2. ក្រូចឆ្មារ ៤ ផ្លែ
3. ខ្ញីស្រស់ប្រវែង ២ សង់ទីមែត្រ
4. ទឹកឃ្មុំ ៣ ស្លាបព្រាកាហ្វេ
5. ម្សៅ cinnamon ២ ស្លាបព្រាកាហ្វេ
របៀបធ្វើ៖
ដាក់គ្រឿងផ្សំទាំងអស់ចូលគ្នា កិនឲ្យម៉ត់ ហើយញាំវាមួយថ្ងៃពីរដង ហើយញាំមួយដងមួយស្លាបព្រាកាហ្វេ។ អ្នកត្រូវញាំភេសជ្ជៈ នេះមុនពេលបាយ ឬ មុនពេលហាត់ប្រាណ ក្នុងរយៈពេល ៣ សបា្តហ៍អ្នកនឹងទទួលបាន លទ្ធផលជាទីពេញចិត្ត៕