តើអ្នកចង់កម្ចាត់ស្លាកស្នាមនៅលើផ្ទៃមុខដែលបន្សល់ពីការកើត មុនមែនទេ ? ពេល នេះ លែងមានបញ្ហាទៀតហើយ ខាងក្រោមនេះ គឺជាដំណោះស្រាយដែលអាចជួយឲ្យអ្នក ជាសះស្បើយយ៉ាង ឆាប់រហ័ស។
ទឹកក្រូចឆ្មា
ទឹកក្រូចឆ្មាមានសារធាតុក ម្ចាត់ ជាតិពណ៌ ដូច្នេះវា អាចជួយបំបាត់ស្លាកស្នាម បាន។ យកទឹកក្រូចឆ្មាលាយជាមួយនឹងទឹកក្នុងបរិមាណស្មើគ្នា រួច លាបលើស្លាកស្នាមដែល បន្សល់ពីការកើត មុន។ អ្នកមិនត្រូវលាបលើកន្លែងស្បែក ដែលគ្មានស្លាកស្នាម ឡើយ។ ពេលលាបរួច ត្រូវរង់ចាំរយៈពេលប្រហែល ២០នាទី មុន ពេលលាងសម្អាតវាចេញ។ កុំភ្លេចផ្តល់ ជាតិសំណើមដល់ស្បែក របស់អ្នក បន្ទាប់ពីលាងសម្អាត ចេញរួច។
ប្រើមេម្សៅធ្វើនំ (Baking Soda) ដើម្បី លាងជម្រះកោសិកាស្បែក ងាប់
ពេលដែលអ្នកប្រើ មេម្សៅធ្វើនំលាងជម្រះកោសិកា ស្បែកងាប់ វាដើរតួនាទី យ៉ាងសំខាន់ក្នុងការជួយបំបាត់ស្លាកស្នាម។ ត្រូវដួសមេម្សៅធ្វើនំ ១ស្លាបព្រាកាហ្វេលាយជាមួយ នឹងទឹក ២ស្លាបព្រាកាហ្វេ។ លាបវាលើផ្ទៃមុខរបស់អ្នកថ្នមៗ។ ត្រូវលាបត្រង់កន្លែងស្លាកស្នាមឲ្យបានច្រើនជាងគេ។ ក្រោយពេលលាបរួចរយៈ ពេល ២នាទី លាងសម្អាត ផ្ទៃមុខ ចេញនឹងទឹកស្អាត។
ទឹកឃ្មុំ
ទឹកឃ្មុំអាចត្រូវបាន គេប្រើដើម្បីព្យាបាលមុន និងមុនក្រហម។ វាជាផលិតផល ធម្មជាតិប្រឆាំងនឹង បាក់តេរីយ៉ាងមានប្រសិទ្ធិភាព ដែល អាចជួយ កាត់បន្ថយការរលាក និង ភាពឈឺចាប់លើ ស្បែក។ ទឹកឃ្មុំជាឱសថដ៏សក្តិសិទ្ធិបំផុត សូម្បីតែ អ្នកមានស្បែកងាយនឹងប្រតិកម្មក៏ អាចប្រើបានដែរ។
ពិសារអាហារឲ្យមានសមតុល្យ និងទទួលទានទឹកស្អាតឲ្យបានគ្រប់គ្រាន់
ការរក្សាសុខភាព និងជាតិទឹកក្នុងខ្លួន បានល្អ នឹងជួយឲ្យរាងកាយរបស់អ្នក ប្រឆាំង នឹងស្លាកស្នាម ទាំងអស់នេះ។ ទឹកអាចជួយកម្ចាត់ ជាតិពុលចេញពីរាងកាយ

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.