Friday, September 25, 2015

សេចក្ដី​ស្នេហា និង​ទ្រព្យ​សម្បត្តិ?

បុរស​ម្នាក់​ដែល​កាន់​ពែង​មួយ​នៅ​ក្នុង​ដៃ។ ពែង​នេះ​មាន​លក្ខណៈ​ពិសេស​ជាង​អ្វី​ដែល​អ្នក​គ្រប់​គ្នា​បាន​គិត។ វា​ប្រើ​ដើម្បី​រង​ចាំ​ទឹក​ភ្នែក​របស់​គាត់ ដែល​ធ្លាក់​ចុះ​មក។ នៅ​ក្បែរ​នោះ​ដែរ មាន​ទាំង​ មាស, ប្រាក់, ម្ហូប​អាហារ និង​អ្វីៗ​ដែល​ធ្វើ​ឲ្យ​រីក​ចម្រើនសម្រាប់​ជីវិត ហើយ​វា​នឹង​ត្រូវ​ផ្ដល់​ទៅ​ឲ្យ​បុរស​នោះ​ផង​ដែរ។
យើង​នឹង​គិត​ថា បុរស​ម្នាក់​នឹង​អាច​ក្លាយ​ជា​អ្នក​មាន​ដោយ​ការ​ឈោង​យក​ទ្រព្យ​សម្បត្តិ។ តែ​មិន​ប្រាកដ​ទាំង​ស្រុង​ឡើយ​សម្រាប់​គាត់ ដែល​គាត់​នឹង​អាច​យក​ទ្រព្យ​សម្បត្តិ ព្រោះ​នៅ​ពី​ក្រោយ​ខ្នង​គាត់​មាន​មូល​ហេតុ​សំខាន់​ផ្សេង​ទៀត។ ដូច្នេះ​ពេល​ដែល​គាត់​ចង់​បាន​អ្វីៗ​គ្រប់​យ៉ាង​ដែល​មាន​ទាំង​ទ្រព្យ​សម្បត្តិ, មាស​ប្រាក់, និង​​របស់​ផ្សេងៗ​ទៀត គាត់​ត្រូវ​សម្រក់​ទឹក​ភ្នែក​របស់​គាត់​ចូល​ទៅ​ក្នុង​ពែង​ដែល​គាត់​កំពុង​កាន់​នៅ​នឹង​ដៃ​នោះ។ គាត់​បាន​សម្រេច​ចិត្ត​យក​មាស​ប្រាក់ និង​របស់​របរ​មួយ​ចំនួន។ គាត់​ក៏​បាន​ទទួល​​របស់​ផ្សេងៗ​តាម​ដែល​គាត់​បាន​ជ្រើសរើស ឬ​សម្រេច​ចិត្ត។

ដំបូង​ឡើយ គាត់​មិន​សោក​ស្ដាយ​ប៉ុន្មាន​ទេ ដែល​បាត់​បង់​ស្នេហា​របស់​គាត់ ដែល​នាំ​មក​នូវ​ទឹក​ភ្នែក​ប៉ុន្មាន​តំណក់។ ប៉ុន្មាន​ថ្ងៃ​កន្លង​ផុត​ទៅ គេ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​ឯកោ និង​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត ដោយ​មិន​បាន​សង្សារ​ជា​ទី​ស្រឡាញ់​របស់​គាត់ រស់​នៅ​ក្បែរ។ ទឹក​ភ្នែក​ហូរ​កាន់​តែ​ច្រើន​ហូរ​ចេញ​ពី​ភ្នែក​ទាំង​គូរបស់​គាត់។
ហេតុ​ដូច​នេះ​ហើយ បាន​ជា​បុរស​ម្នាក់​នោះ​មិន​គួរ​ភ្លេច មនុស្ស​ដែល​ស្រឡាញ់ និង​ថែរក្សា​យើង​ជា​រៀងរាល់​ថ្ងៃ​ឡើយ ដែល​ទ្រព្យ​សម្បត្តិ​នៅ​បន្ទាប់​ពី​សេចក្ដី​ស្រឡាញ់។ សេចក្ដី​ស្រឡាញ់ អាច​នាំ​មក​នូវ​ទ្រព្យ​សម្បត្តិ ប៉ុន្តែ​ទ្រព្យ​សម្បត្តិ​ មិន​អាច​នាំ​មក​នូវ​សេចក្ដី​ស្រឡាញ់​បាន​ឡើយ។