ទម្លាប់គឺជារបស់ដែលសំខាន់បំផុតសម្រាប់មនុស្សម្នាក់ៗ ព្រោះមានតែទម្លាប់ល្អទេដែលអាចធ្វើឲ្យអ្នកមានសម្រស់ស្អាត ដូចនេះគួរតែមានទម្លាប់បែបណាដែលអាចធ្វើឲ្យមុខអ្នកគ្មានមុននោះ?
អ្នកមិនត្រូវប្រើហ្វមការពារកម្តៅថ្ងៃដែលមានជាតិខ្លាញ់ឡើយ ព្រោះខ្លាញ់ទាំងនេះអាចធ្វើឲ្យអ្នកកើតមុនបាន។បើមាត់អ្នកតែងតែមានមុន អ្នកមិនគួរប្រើថ្នាំដុសធ្មេញដែលហិរពេកទេ ព្រោះវាអាចប៉ះពាល់បាន។បើអ្នកកើតមុនយូរ អ្នកមិនត្រូវបរិភោគគ្រឿងសមុទ្រ ស្វាយ និងថ្នាំបូវទេនៅពេលដែលវាមិនទាន់បាត់មុនទាំងនោះ ព្រោះវាអាចធ្វើឲ្យមុនអ្នកកាន់តែធ្ងន់ធ្ងរ។អ្នកមិនត្រូវប្រើសាប៊ូដុំដើម្បីលាងមុខទេ ព្រោះវាអាចធ្វើឲ្យស្បែកមុខអ្នកស្តើង បាត់បង់នូវស្រទាប់ដែលអាចការពារវាបាន ជាងនេះទៅទៀតវានឹងធ្វើឲ្យស្បែកអ្នកឆាប់ប្រតិកម្ម និងកើតមុនជាមិនខាន។អ្នកត្រូវតែគេងឲ្យបានគ្រប់ ដោយចូលគេង និងក្រោកលឿន ។មិនត្រូវបរិភោគអាហារដែលហិរពេក ហើយត្រូវបរិភោគបន្លែ និងផ្លែឈើឲ្យបានច្រើន ជាពិសេសត្រូវតែផឹកទឹកឲ្យបានច្រើនទើបល្អចំពោះស្បែកមុខអ្នក។ត្រូវតែរក្សាចិត្តឲ្យសប្បាយ មិនត្រូវកើតទុក្ខ មិនត្រូវគិតច្រើន ត្រូវតែមានជំនឿចិត្តចំពោះខ្លួនឯង។ត្រូវតែប្រុងប្រយត្ន័ពីការសម្អាតមុខរបស់អ្នក មិនត្រូវធ្វេសប្រហែសឡើយ ព្រោះវាអាចធ្វើឲ្យអ្នកឡើងមុនគ្រប់ពេល។មិនត្រូវប្រើហ្វមដែលមានសារធាតុសម្អាតធូលីខ្ពស់មកលុបមុខទេ ព្រោះសារធាតុខ្លាំងទាំងនេះអាចធ្វើឲ្យមុខអ្នកងាយកើតមុនខ្លាំងណាស់។អ្នកត្រូវតែចងចាំថាមិនត្រូវលាបម្សៅក្នុងរយៈពេលយូរនោះទេ ត្រូវតែលុបវាចេញ ព្រោះម្សៅនៅលើមុខយូរអាចធ្វើឲ្យមុខអ្នកខូចបាន៕