ស្នាមផ្លែអាចកើតមានឡើង បន្ទាប់ពីរងរបួសដូចជា ដួលម៉ូតូ, វះកាត់, អុចស្វាយ និងកត្តាផ្សេងៗជាច្រើនទៀត។ ដើម្បីបំបាត់ស្នាមផ្លែទាំងនោះ អ្នកអាចសាកល្បងជាមួយ វិធីដូចខាងក្រោម៖
១. ចន្ទ័ក្រស្នា
វាជាវិធីដ៏ល្អមួយក្នុងការបំបាត់ស្នាមផ្លែ។ យកវាកិនអោយម៉ដ្ឋ ហើយលាយជាមួយទឹកផ្កាកូលាប (តំរូវអោយខាប់)។ លាបវារាល់ពេលយប់មុនពេលចូលគេង ព្រឹកឡើងសឹមលាងចេញ។ អនុវត្តន៍វិធីនេះពីរបីសប្តាហ៍ វានឹងបាត់ទាំងស្រុង។
២. ខ្ទឹមស
យកខ្ទឹមសពីរបីកំពឹសដុំវាបំបែក ហើយបិទនៅលើស្នាមផ្លែរបស់អ្នកមួយសន្ទុះធំ សឹមលាងចេញ។ ធ្វើវាជារៀងរាល់ថ្ងៃ ពេលណាក៏បានតាមដែលអ្នកទំនេរ។
៣. Apple cider Vinegar (រកទិញនៅផ្សារទំនើប)
ចាក់វា ស្លាបព្រាបាយ ហើយលាយជាមួយទឹកធម្មតា លាបទៅលើស្នាមរបស់អ្នក។ ទុកចោលដោយមិនចាំបាច់ខ្វល់ពីវាទេ ងូតទឹកហើយលាបទៀត។ ធ្វើវារាល់ថ្ងៃ។
ជ្រើសរើសវិធីមួយណាដែលអ្នកគិតថាងាយស្រួល។ សំរាប់ស្នាមផ្លែយូរឆ្នាំសូមព្យាយាមសាកល្បង វាប្រហែលជាមិនឆាប់ដូចស្នាមថ្មីៗទេ៕