Tuesday, September 22, 2015

វិធីព្យាបាល រោគឈឺតាមសន្លាក់ឆ្អឹង (រោគប្រគ្រីវ)

រោគប្រគ្រីវមានអាការៈ ដូចគ្នាទៅនឹងរោគឈឺសន្លាក់ដែរ ដែលជាលទ្ធផលនៃការឡើងជាតិអាស៊ីតច្រើនក្នុងរាងកាយ។ វិធីព្យាបាលរោគប្រគ្រីវតាមបែបធម្មជាតិមានដូចខាងក្រោម៖
គ្រឿងផ្សំ៖
- ម្នាស់ ១ ផ្លែ
- ទឹកឈឺរីជូ ១ ពែង
- ម្សៅរមៀត ១ ទៅ ២ ស្លាបព្រាកាហ្វេ
- ខ្ញីចាស់ ១ កូនដុំតូច
- ទឹកឃ្មុំ ១ ទៅ ២ ស្លាបព្រាបាយ (មានក៏បានអត់ក៏បាន)
វិធីធ្វើ៖
ចិតម្នាស់អោយបានស្អាតល្អ រួចហើយចិតជាដុំៗ មិនតូចពេក មិនធំពេក។ បន្ទាប់មកដាក់ចូលទៅក្នុងម៉ាស៊ីនកិន ច្រោះយកតែទឹកវា។ យកទឹកម្នាស់ទៅកិន លាយជាមួយទឹកឈឺរី, ម្សៅរមៀត និង ខ្ញី។ ច្រោះយកទឹកវា ហើយច្រកដាក់ក្នុងដប រឺកែវដែលមានគំរបបិទជិត ក្លាស្សេក្នុងទូរទឹកកក។ ផឹកវាកន្លះពែងជារៀងរាល់ថ្ងៃ។ វាអាចជួយបំបាត់អាការៈ និង ការរលាកបានយ៉ាងឆាប់រហ័ស។ អ្នកអាចក្លាស្សេវាបាន ១ សប្តាហ៍៕