Wednesday, October 14, 2015

សកម្មភាព​៤​ដែល​ធ្វើឲ្យ​អ្នក​មិន​អាចធា​ត់​បាន​អានបន្ត

មាន​នារី​មួយចំនួន​ព្រោះតែ​ចង់​ស្គម​មិន​បរិភោគ​អាហារ​ពេលព្រឹក​ឡើយ គេ​សុខចិត្ត​ឃ្លាន​ដើម្បី​ទទួលបាន​រាង​ស្អាត ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​៤​យ៉ាង​ក្នុងការ​ធ្វើឲ្យ​អ្នក​មិន​ងាយធាត់ បើ​អ្នក​អាច​អនុវត្ត​នៅ​ពេល​ព្រឹក​បាន នោះ​អ្នក​នឹង​មាន​រូបរាង​ដ៏​ស្អាត​មួយ​ជាមិនខាន​។​
1. នៅ​ពេល​ព្រឹក​ក្រោយពេល​ដែល​អ្នក​ក្រោក​ពី​គេង អ្នក​អាច​ផឹក​ទឹកអំបិល នោះ​វា​នឹង​ជួយ​អ្នក​បញ្ចេញ​ជាតិពុល​ចេញមកក្រៅ ដោយ​យក​ទឹក​ចំនួន​១០០​មី​លី​លីត្រ​លាយ​ជាមួយ​អំបិល​មិន​លើសពី​០.៩​ក្រាម​។​
2. អ្នក​អាច​បរិភោគ​ពុទ្ធ្រា​ក្រហម​ចំនួន​១២​គ្រាប់​បាន​នៅពេល​មិន​ទាន់​បរិភោគ​អាហារ​ពេលព្រឹក ព្រោះ​វា​អាច​ជួយ​ឲ្យ​សក់​អ្នក​មិនសូវ​ជ្រុះ ថែម​ទាំង​អាច​ធ្វើឲ្យ​អ្នក​មាន​ស្បែក​ល្អ​ទៀតផង ហើយ​នៅពេល​ដែល​អ្នក​ទៅ​ធ្វើការ អ្នក​អាច​ផឹក​តែ​ពុទ្ធ្រា​ក្រហម​ជំនួស​កាហ្វេ​បាន ដោយ​យក​ពុទ្ធ្រា​ក្រហម​ចំនួន​ពី​៥​ទៅ​៧​គ្រាប់ បន្ទាប់មក​យក​វា​ទៅ​លាង​ឲ្យ​ស្អាត ហើយ​យក​ទៅ​ដាំទឹក រួច​យកមក​ឆុង​តែ នោះ​វា​មិន​ត្រឹមតែ​អាច​ជួយ​អ្នក​ឲ្យ​ស្រកទ​ម្ងន់​បាន ថែម​ទាំង​ល្អ​ចំពោះ​សុខភាព​អ្នក​ទៀតផង​។​
3. អ្នក​អាច​បរិភោគ​ចេក​នៅ​រៀងរាល់​ព្រឹក​ចំនួន​មួយ​ផ្លែ​បាន ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​ងាយស្រួល​បត់ជើង នោះ​អ្នកនឹង​អាច​មាន​រាង​ស្អាត​នៅ​ពេល​ដែល​ជាតិពុល​ចេញមកក្រៅ​អស់ ដោយ​អ្នក​អាច​យក​ចេក​ចិត​ជា​ដុំៗ បន្ទាប់មក​យក​ទឹក​សាឡាត​ចាក់​លើ​ចេក​នោះ រួច​យក​ទៅ​ដាក់​ក្នុង​ទូរ​ទឹក​ក​ជាការ​ស្រេច​។​
4. អ្នក​ក៏​អាច​ផឹក​ទឹកដោះគោ​នៅ​រៀងរាល់​ព្រឹក​បាន​ដែរ ហើយ​ពេល​ថ្ងៃ​បរិភោគ​បាយ​មិនត្រូវ​ឆ្អែត​ពេក​ទេ លុះដល់​ពេល​ល្ងាច អ្នក​អាច​ផឹក​ទឹកដោះគោ រួច​បរិភោគ​ត្រសក់ ហើយ​មិន​ត្រូវ​បរិភោគ​របស់​ដែល​ផ្អែម​នោះទេ នោះ​អ្នកនឹង​អាច​មាន​រាង​ដែល​គេ​ស្ងើចសរសើរ​គ្រប់គ្នា​៕